ខេត្តស្វាយរៀង ៖ ប៉ូលិសក្លែងក្លាយម្នាក់ ដែលឆបោកយកព្រហ្មចារីយ៍ នឹងម៉ូតូនារីម្នាក់នៅខណ្ឌពោធិ៍សែនជ័យត្រូវសមត្ថកិច្ចតាម
ប្រមាញ់ចាប់ខ្លួនដល់ខេត្តស្វាយរៀង ជាក់ស្ដែងមាននារីរងគ្រោះម្នាក់ ត្រូវបានចាញ់កល់ជនសង្ស័យ នេះ បង់ទាំងប្រាណ អស់ទាំងម៉ូតូ កាលពីថ្ងៃ១៥ ខែកុម្ភ: ឆ្នាំ២០១៩ ស្ថិតនៅភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ករណីឃាត់ខ្លួនជនសង្ស័យ ដែលតាំងខ្លួនជាមន្ត្រីប៉ូលិស ពាក់ឯកសណ្ឋានក្លែងក្លាយ ដើម្បីបោកស្រីៗ យកខ្លួនប្រាណ និងម៉ូតូ នៅថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ១ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ជនសង្ស័យឈ្មោះ ណាក់ ភារ: ភេទប្រុស អាយុ ៣២ឆ្នាំ ត្រូវបាន សមត្ថកិច្ចនាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកស្វាយទាប ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់៕
ដោយ៖ SVD