សង្ឃក្លែងក្លាយមួយអង្គត្រូវសមត្ថកិច្ចឃាត់ខ្លួនតាមសេចក្ដីរាយការណ៍ប្រជាពលរដ្ឋ

0
307

(ខេត្តកំពង់ស្ពឺ)៖ ជនសង្ស័យ​បន្លំ​ខ្លួន​ជា​ព្រះ​សង្ឃ​ដេីរបិណ្ឌបាត​នៅ​តាមបណ្ដា​ ក្រុង​ស្រុក​ រាជធានី​ ខេត្ត​កន្លងមក​​ អស់​លក្ខណ៍​ ប្រជាពលរដ្ឋ​រាយការណ៍​ជូនសមត្ថកិច្ចឲ្យឃាត់ខ្លួនបញ្ជូនទៅតុលាការចាត់ការ​តាមនិតិវិធី ការខាតខ្លួននេះធ្វើឡើងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ។

តាមសម្តីសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីព្រះចៅអធិការវត្ដ​មុន្នី​សុ​ខារាម​និង​គណៈកម្មការ​អាចារ្យ​វត្ដ​ ការិយាល័​យ​ធម្មការស្រុ​កឧដុង្គ​ ធ្វើ​ការ​និមន្ដ​ សួរនាំរកឯកសារពាក់ព័ន្ធនិងទី​វត្ដអារាម​គង់ទេីបដឹងថាជាសង្ឍក្លែ​ងក្លាយ​ កាលពីថ្ងៃទី២០.កុ​​ម្ភៈ​ ២០១៩​ នៅចំណុច​ភូមិរំលេច ឃុំព្រះស្រែ​ ស្រុ​ក​ឧដុង្គ ខេត្តកំពង់ស្ពឺ។

ជនសង្ស័យបានសារភាពថា ខ្លួនធ្លាប់​បួសជាសង្ឍនៅក្នុងអំឡុងឆ្នាំ​២០០៧ នៅឆ្នាំ​ ២០០​៨​ បានទៅគង់នៅវត្ដស្ទឹងមានជ័យ​ រាជធានី​ភ្នំពេ​ញ​ ដោយលួចដេីរលេង​ យប់ចៅអធិការបានផ្សឹក​បណ្ដេញ​ចេញ​ពីវត្ដ​ និងគ្មានគោលដៅចេះតែរស់​បន្ដអាជីពជាសង្ឍក្លែងក្លាយមួយថៃ្ងបានប្រាក់ពី​ចន្លោះ​ ៨​មុឺនរៀល​ទៅ​ ១២មុឺនរៀល​ បានសម្ភារៈ​ មួយចំនួន​តាមជាក់ស្តែង​ ដោយទូរទាត់ថ្លៃ​សាំងម៉ូតូ​ អ្នកដឹកជញ្ជូន​ និងថ្លៃជួលផ្ទះថែម​ទៀត។ តាម​ការឲ្យដឹងបន្ថែមជនសង្ស័យធ្លាប់ប្រព្រឹត្ដអំពេីដូច​នេះនិងត្រូវតុលាការខេត្ដកណ្ដាលធ្វេីការឃុំខ្លួន​នៅពន្ធនាគារខេត្ដ​ ក្រោយរួចទោសដោះលែងក៏បន្ដមុខ​របរនេះទៀត។

បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​ខេត្តកំពង់ស្ពឺ​​បានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលារដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕

ដោយ៖ SVD

LEAVE A REPLY

Please enter your comment!
Please enter your name here