ខេត្តព្រះសីហនុ៖ ក្រុមការងារសាងសង់ស្ថានីយបូមទឹកកខ្វក់ចំនួន៤កន្លែង នៅឆ្នេឯករាជ្យ ឆ្នេរសុខា អូរសម្អាត និងឆ្នេរអូរឈើទាល ព្រមទាំងការងាររៀបចំប្រព័ន្ធលូបេតុង និងទុយោជ័រស្វិតHDPE ស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៧ ខែវិច្ចិកា ឆ្នាំ២០១៨ រហូតមកដល់ពេលនេះ ការងារសាងសង់ស្ថានីយទាំង ៤កន្លែងសម្រេចបាន៨៤%ហើយ គិតត្រឹមថ្ងៃទី ២២ កុម្ភៈ ឆ្នាំ ២០១៩នេះ។ ស្ថានីយបូមទឹកកខ្វក់ទី១ និងទី២នឹងត្រូវបញ្ចប់នាបំណាច់ខែកុម្ភៈនេះ ចំណែកឯស្ថានីយបូមទឹកកខ្វក់ទី៣ និងទី៤ នឹងត្រូវបញ្ចប់នាពាក់កណ្តាលខែមីនាខាងមុខនេះ៕
ប្រភព៖ Ministry of Land Management, Urban Planning and Construction Cambodia