ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅវេលាម៉ោង០១៖៤៥ នាទីទៀបភ្លឺ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងដោយមានការដឹងនាំពីសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្រាបបទល្មើសគ្រឿងញៀននៅ មជ្ឈមណ្ឌលកម្សាន្តរ៉ក់ មានទីតាំងស្ថិតនៅតាមបណ្តោយវិថីព្រះមនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ក្នុងលទ្ធផលនៃប្រតិបត្តិការនោះ កងកម្លាំងនគរបាលរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន បានឆែកឆេរបង្រ្កាប និងបានចាប់យកវត្ថុតាងគ្រឿងញៀនមួយចំនួន ព្រមទាំងបានឃាត់ខ្លួនជនសង្ស័យចំនួន៣១១នាក់ (ស្រី៥៦នាក់) ។
ចំពោះមុខ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទអាជីវកម្ម មជ្ឈមណ្ឌលកម្សាន្តរ៉ក់ ហើយផ្តល់លិទ្ធភាពជូនអាជ្ញាធរមានសមត្ថកិច្ច និងតុលាការ ដើម្បីបន្តនិតិវិធីស្រាវជ្រាវ ឈាននៅកណត់ប្រភពនៃកានាំចូលគ្រឿងញៀន និងក្រុមជនល្មើសនាំយកមកផ្តន្ទាទោសតាមច្បាប់ ៕
ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ