ភ្នំពេញៈ ពត៌មានបន្ថែម ទាក់ទងទៅនិងការបង្រ្កាបគ្រឿងញៀននៅមជ្ឈមណ្ឌលកំសាន្តរ៉ុក ឯកឧត្តម ស ថេត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការបញ្ជាក់ថា ការធ្វើតេសទឹកនោមរកសារធាតុញៀន និងធ្វើកំណត់ហេតុទៅលើយុវជន យុវនារីជាង៣០០នាក់ កំពុងតែដំណើរការនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយភាគច្រើនសុទ្ធតែរកឃើញ មានសារធាតុញៀននៅក្នុងខ្លួន ។
លោកបានឲ្យដឹងថា បន្ថែមទៀតថា សមត្ថកិច្ចជំនាញ កំពុងមមាញឹកដុតដៃដុតជើងបំពេញការងារមួយនេះ ហើយសន្និសីទការសែត នឹងធ្វើនៅពេលការងារបញ្ចប់ ចំពោះគ្រឿងញៀន គ្រប់ប្រភេទដែលដកហូតបាន សរុបទៅមិនតិចជាង៥០គីឡូក្រាមឡើយ ៕
ប្រភព៖ ឯកឧត្តម ស ថេត