រថយន្តបើកវ៉ាជែងប៉ះដៃម៉ូតូដួលចូលក្រោមកង់រថយន្ត កិនធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម!

0
283

(កណ្ដាល)៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូក្នុងទិសដៅស្របគ្នាបណ្ដាលឲ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៦នឹង៣០នាទី ព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវលេខ០៨ ក្នុងភូមិព្រៃធំ ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល  ។

សមត្ថកិច្ចបានឲ្យ ដើមរាំង ដឹងថា ករណីនេះបង្ករដោយរថយន្តម៉ាក Hyundia ប្រភេទដឹកទំនិញ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3E-2061 បើកដោយឈ្មោះ ដា ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិ ឃុំមិនស្គាល់នៅខេត្តព្រៃវែង រត់គេចខ្លួនបាត់ ក្រោយពេលកើតហេតុ។


ម្ចាស់កម្មសិទ្ធឈ្មោះ ភី សោភា ភេទស្រី អាយុ២៦ឆ្នាំនៅភូមិចាំនាង ឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
បើកបរក្នុងទិសដៅពីកើតទៅលិច រួមដំណើរ០១នាក់ ឈ្មោះ ភី សោភា ភេទស្រី អាយុ២៦ឆ្នាំនៅភូមិឃុំខាងលើ។

លុះមកដល់ចំណុចកើតហេតុ ខាងលើ រថយន្តបានវ៉ាជែង ហើយបានប៉ះដៃចង្កូតម៉ូតូមួយគ្រឿងម៉ាកSuzuki Nex ពណ៌កន្ដុលប្រម៉េះ C110ពាក់ស្កាកលេខភ្នំពេញ 1GX-8333 បើកបរដោយឈ្មោះមិះ ស្រីនិច ភេទស្រី អាយុ១៥ឆ្នាំនៅភូមិសុីធរកើត ឃុំសុីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។


រងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យភ្នំពេញ មិនពាក់មួកសុវត្តិភាពបើកបរ ក្នុងទិសដៅពីកើតទៅលិច ស្របទិសគ្នាដោយមានអ្នករួមដំណើរ០១នាក់ ១ឈ្មោះ ញ៉ាត កញ្ញា ភេទស្រី អាយុ១៥ឆ្នាំនៅភូមិសុីធរកើត ឃុំសុីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ស្លាប់នៅកន្លែងកើតហេតុ មិនពាក់មួកសុវត្តិភាព។


ប្រភពដដែលបន្តថា នៅពេលរថយន្ត វ៉ាជែង ប៉ះដៃចង្កូតម៉ូតូរងគ្រោះនោះ គឺបណ្ដាលអោយអ្នក រួមដំណើរឈ្មោះ ញ៉ាត កញ្ញា ភេទស្រី អាយុ១៥ឆ្នាំ ធ្លាក់ចូលក្រោមកង់រថយន្ត បណ្ដាលអោយកិនបែកក្បាលធ្លាយខួរ ស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះធ្វើការវាស់វែងនិងប្រគល់សពជូនគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ខណៈតែកុងរថយន្តបង្កបានរត់គេចបាត់។
ចំណែកវត្ថុតាងទាំងពីរ ត្រូវបានសមត្ថកិច្ចជំនាញយកមករក្សារទុកនៅអធិការនគរស្រុកដើម្បីរង់ចាំដោះស្រាយពេលក្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here