ឯកឧត្តម ឃួង ស្រេង ប្រជុំដោះស្រាយបញ្ហាពាក់ព័ន្ធនឹងអាជីវកម្មសេវាដឹកជញ្ជូនអតិថិជនតាមរយៈApp ក្នុងរាជធានីភ្នំពេញ

0
318

(ភ្នំពេញ) នា​រសៀល​ថ្ងៃ​សុក្រ ០៣រោច ខែមាឃ ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៩ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ​បានដឹកនាំកិច្ចប្រជុំ​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​អាជីវកម្ម​សេវា​ដឹកជញ្ជូន​អតិថិជន​តាម​រយៈApp ក្នុង​រាជធានីភ្នំពេញ ដើម្បី​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេសក្នុង​ការ​បើក​បរ។ អ្នក​ប្រកប​អាជីវកម្ម​ទាំង​អស់​ត្រូវ​មាន​បណ្ណ​បើក​បរ បណ្ណ​សំគាល់​ខ្លួន ស្លាកលេខ​យានជំនិះ និងត្រូវធានា​ឲ្យ​បាន​នូវ​សុខ​សុវត្ថិភាព​ជូនអតិថិជន​របស់​ខ្លួនរាល់ពេលធ្វើ​ដំណើរ​ និងត្រូវ​ចូល​រួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវ​គោកទាំងអស់គ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here