អភិបាលខេត្តព្រះសីហនុ បានលើកយកបញ្ហា អំពីការដ្ឋានសំណង់មួយចំនួនដែលយកខ្សាច់សមុទ្រ មកលាយជាមួយខ្សាច់ សុទ្ធពីខេត្តកំពង់ស្ពឺ ដាក់ជាបញ្ហាប្រឈមដ៏សំខាន់

0
607

ខេត្តព្រះសីហនុ៖ មន្ត្រីរដ្ឋបាលសាលាខេត្តអោយដឹងថា ឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកយកបញ្ហា អំពីការដ្ឋានសំណង់មួយចំនួនដែលយកខ្សាច់សមុទ្រ មកលាយជាមួយខ្សាច់ សុទ្ធពីខេត្តកំពង់ស្ពឺ ដាក់ជាបញ្ហាប្រឈមដ៏សំខាន់។ មន្ត្រីដដែលដកស្រង់ប្រសាសន៍ របស់ឯកឧត្តម អភិបាលខេត្តមកបញ្ជាក់ថា ករណីនេះឯកឧត្តមអភិបាលខេត្តព្រះសីហនុ តម្រូវអោយក្រុមការងារ បច្ចេកទេសធ្វើការសិក្សាអំពីផលប៉ះពាល់ពីការយកខ្សាច់សមុទ្រ មកលាយជាមួយខ្សាច់សុទ្ធពីខេត្តកំពង់ស្ពឺ នៅតាមការដ្ឋានសំណង់នានាដែលពាក់ពន្ធ័ក្នុងក្រុងព្រះសីហនុ ជាការប្រញាប់ ដើម្បីមានវិធានការបន្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here