ទិញឲ្យហើយទៅ ដីនៅ«ភ្នំប្រសិទ្ធ ភ្នំរាប» បច្ចុប្បន្នតំបន់នោះចាប់ផ្តើមទទួលឥទ្ធិពលវិជ្ជមានពីគម្រោងអភិវឌ្ឍន៍ធំៗ ហើយ

0
1497

ដីធ្លី​នៅក្នុង​តំបន់​ភ្នំ​ប្រសិទ្ធ​ និង​ភ្នំ​រាប កំពុងមានការចាប់អារម្មណជាខ្លាំង​ ដែល​មួយភាគធំ​ស្ថិតនៅ​ក្នុង​ ស្រុក​ពញាឮ​ ខេត្តកណ្តាល​ ហើយ​មួយ​ប៉ែក​ទៀត​ ត្រូវ​បាន​កាត់​ចូល​មក​ចំណុះ​រាជធានី​ភ្នំពេញ​ស្ថិតនៅ​ក្នុង​ខណ្ឌ​ព្រែកព្នៅ​ បាន​នឹង​កំពុង​ចាប់ផ្តើម​មាន​ភាព​ទាក់ទាញ​ការ​អភិវឌ្ឍ​ជា​បណ្ដើរ​ៗហើយ​ បន្ទាប់ពី​រាជរដ្ឋាភិបាល​ប្រកាស​គម្រោង​អភិវឌ្ឍ​នៅ​តំបន់​បឹង​តា​ម៉ោក​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យចក្រក្រវាល ដីពេជ្រ លោក ប៊ុន សាវសត្ថា  ​ បាន​មានប្រសាសន៍​ឲ្យដឹង​ចុង​សប្តាហ៍​មុន​ថា​ បច្ចុប្បន្ន​នេះ​ដី​នៅ​តំបន់​ភ្នំប្រសិទ្ធ​ចាប់ផ្តើម​មាន​ភាព​ទាក់ទាញ​ជា​បណ្ដើរ​ៗហើយ​ ប៉ុន្តែ​នៅ​មិនទាន់​ខ្លាំងក្លា​ដូចជា​តំបន់​បឹង​តា​ម៉ោក​ ឬតំបន់​ទំ​បន់​កប់​ស្រូវ​នោះ​ទេ​។ លោក​បាន​បន្ត​ទៀត​ថា​ នៅ​មិនយូរ​ទៀត​នោះ​ទេ​ វិស័យ​ធ្លី​នៅ​តំបន់​ភ្នំ​បា​សិទ្ធ​ និង​តំបន់​ជុំវិញ​នឹង​បង្កើន​ភាព​ទាក់ទាញ​ ដែល​វា​ជា​ការ​រុញច្រាន​ចេញពី​តំបន់​ទំនប់​កប់​ស្រូវ​ និង​តំបន់​បឹង​តា​ម៉ោក​។

​លោក​បាន​បន្ត​ទៀត​ថា​ “ពេលនេះ​ក្រៅពី​សកម្មភាព​នៃ​ការ​ពុះ​ដី​ឡូ​តិ៍​លក់​ ក៏​មាន​អ្នក​អភិវឌ្ឍ​កម្រិតមធ្យម​មួយចំនួន​តូច​ ចាប់​ផ្តើម​ធ្វើសកម្មភាព​សាងសង់​សំណង់​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ចាប់ពី១០​-២០ល្វែង​ជា​បណ្តើរ​ៗហើយ​ ដែល​ទាំងនេះ​ក៏​ជា​កត្តាមួ​យជួយ​គៀង​គរ​អ្នក​អភិវឌ្ឍ​ដទៃទៀត​ ឱ្យ​ចូល​ទៅ​ចូលរួម​ធ្វើការ​វិនិយោគ​ និង​អភិវឌ្ឍ​នៅ​តំបន់​នេះ​បន្ថែម​ទៀត​”។

លោក​បាន​បន្ត​ថា​ “បច្ចុប្បន្ន​គម្រោង​អភិវឌ្ឍ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ចាកចេញ​ពី​តំបន់​កណ្តាល​ក្រុង​មកដល់​តំបន់​ជាយក្រុង​ហើយ​”។ លោក​បន្ត​ទៀត​ថា​ “នៅពេល​កំណើន​មនុស្ស​កាន់តែ​ច្រើន​ ទីក្រុង​កាន់តែ​ពង្រីក​វិសាលភាព​របស់​ខ្លួន​ ជាក់ស្ដែង​ពេលនេះ​តំបន់​ទំនប់​កប់​ស្រូវ​ និង​តំបន់​បឹង​តា​ម៉ោក​ កំពុងតែ​មាន​ភាព​ទាក់ទាញ​ខ្លាំង​ពីសំណាក់​អ្នក​អភិវឌ្ឍ​ ដែល​វា​នឹង​ជម្រុ​ញវិសាលភាព​មកដល់​តំបន់​ប្រសិ​ទ្ឋ​”។

លោក​បន្ត​ទៀត​ថា​ “យ៉ាង​យូរ​ត្រឹម​រយៈពេល៥ឆ្នាំខាងមុខ​នេះ​ តំបន់​ភ្នំ​បា​សិទ្ធ​នឹង​ពោរពេញ​ទៅ​ដោយ​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ និង​ក្រោម​ធម្យម​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here