បញ្ហាទៀតហើយចុះកាលគេចាត់ចែងអោយទៅប្រជាពលរដ្ឋមិចក៏មិនតវ៉ា ដល់ពេលនេះជជែកវែកញែក យ៉ាងតឹងសរសៃក

0
687

ខេត្តព្រះសីហនុ÷ នៅព្រឹកថ្ងៃទី 5 ខែកក្កដាឆ្នាំ 2019 នេះ នៅចំណុច ភូមិ ភូមិ 2 សង្កាត់លេខ 1 ក្រុងខេត្តព្រះសីហនុ មានការភ្ញាក់ផ្អើល ដោយសារមានការ ជជែកវែកញែក យ៉ាងតឹងសរសៃក រវាងលោកស្រីលឹមលក្ខិណា ជាតំណាងក្រុមហ៊ុនចែកចាយស្រាបៀរថៃហ្គ័រប្រចាំខេត្តព្រះសីហនុជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទទួលបានដីសម្បទានសង្គមកិច្ចពីរដ្ឋបាលខេត្តព្រះសីហនុកាលពីពេលកន្លងទៅ ដោយលោកស្រីឡឹកលក្ខណា បានអះអាងថា ទីតាំងដី ដែលរដ្ឋបាលខេត្តព្រះសីហនុ បែងចែកឲ្យប្រជាពលរដ្ឋនេះ ជាដីកម្មសិទ្ធិរបស់លោកស្រី បើទោះបីជា ខាងរដ្ឋបាលសាលាខេត្តព្រះសីហនុ ប្រកាសបដិសេធ មិនទទួលស្គាល់ ប័ណ្ណកម្មសិទ្ធិ របស់លោកស្រីលិតលក្ខណាយ៉ាងណាក៏ដោយ គោលោកស្រីឡឹកលក្ខណា នៅតែបន្តព្យាយាម មកកាន់កាប់ លើដីរបស់ប្រជាពលរដ្ឋដដែល ជាហេតុធ្វើឲ្យប្រជាពលរដ្ឋ មានការក្តៅក្រហាយ យ៉ាងខ្លាំង ចំពោះលោកស្រីឡឹកលក្ខណា ។

ដោយឡែក លោកស្រីឡឹកលក្ខណា បានអះអាងថា អ្វីដែលលោកស្រីមកកាន់កាប់នេះ គឺទៅតាមតែប្លង់កម្មសិទ្ធិ ឆ្នាំកៅបី របស់លោកស្រីតែប៉ុណ្ណោះ អារឿងអ្វីផ្សេង គឺលោកស្រីពុំដឹងឡើយ។

ប្រភព: Fb

LEAVE A REPLY

Please enter your comment!
Please enter your name here