ភ្នំពេញ ៖ នារីរូបស្រស់សាច់ខ្ចីម្នាក់ ទំនងជាខូចចិត្តរឿងស្នេហាខ្លាំង បានជិះម៉ូតូកង់បីអង្គុយ ផឹកស្រាក្រឡុក យំសោកសម្រក់ទឹកភ្នែកតែម្នាក់ឯង លុះមួយសម្ទុះក្រោយមក ស្រាប់តែមានគំនិតគិត ខ្លីតោងឡើង លើបង្កាន់ដៃស្ពានលោតទឹកសម្លាប់ខ្លួន តែធ្លាក់ចំច្រាំងទន្លេ បណ្តាលឲ្យរងរបួសធ្ងន់សន្លប់ស្តូក ហូរឈាម ចេញតាមច្រមុះ។
ករណីនារីរូបស្រស់ប៉ងលោតលើស្ពានសម្លាប់ខ្លួននេះ បានកើតឡើង នៅវេលាម៉ោង៣ និង៤០នាទីទៀបភ្លឺ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវមាត់ទន្លេ ត្រង់ចំណុចមាត់ទន្លេផ្លូវទៅអូតែលសុខា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។ នារីរងគ្រោះដែលមកលោតទឹកសម្លាប់ខ្លួន តែសំណាងល្អមិន ស្លាប់ មានឈ្មោះស្រី ចិន អាយុ២៨ឆ្នាំ ស្នាក់នៅម្តុំជ្រោយចង្វា ខណ្ឌជ្រោយចង្វា។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ នារីរងគ្រោះខាងលើ បានជិះម៉ូ តូកង់បីមកឈប់នៅមាត់ទន្លេត្រើយខាងកើត រួចទៅអង្គុយផឹកស្រាក្រឡុកក្នុងហាងនៅទីនោះដោយផឹក ស្រាបណ្តើរយំសោកក្តុកក្តួលបង្ហូរទឹកភ្នែកបណ្តើរ។ លុះមួយសម្ទុះក្រោមមក ស្រាប់តែនាង ដើរមកលោត ទឹកសម្លាប់ខ្លួន តែសំណាងល្អចូលក្នុងទឹក ធ្លាក់ទើរលើច្រាំងទន្លេ បណ្តាលឲ្យរងរបួសសន្លប់ស្តូកស្តឹង និងមានឈាមតាមច្រមុះទៀតផង។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ជ្រោយចង្វា និងបងប្អូនប្រជាពលរដ្ឋនាំ គ្នាជួយសង្គ្រោះ លើកបីនារីរងគ្រោះមកលើមាត់ទន្លេ និងទាក់ទងហៅរថយន្តសង្គ្រោះរបស់គ្លីនិកហុងហាក់ មកដឹកយក ទៅព្យាបាល។ តែយ៉ាងណា គេមិនដឹងថា ស្រ្តីរងគ្រោះមិនអាចរួចផុតពីគ្រោះថ្នាក់លើនេះ ឬយ៉ាង៕