ខេត្តកណ្តាល៖ យុវជនម្នាក់ ដាច់ចិត្តធ្វើអត្ដ ឃាត(ចងក)ស្លាប់ ដោយមិនដឹងមូលហេតុ ហេតុការណ៏ដ៏រន្ធត់នេះ កេីតឡើងនៅថ្ងៃព្រហស្បតិ៍ ១០កេីតខែមាឃ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង០២.០០នាទី នៅចំណុចដេីមស្វាយក្រោយផ្ទះ ឈ្មោះមិុច មុន្នីស្ថិតនៅភូមិអន្លង់តាសេកលេី ឃំុព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះ ឈ្មោះរិន រ៉ាវី ភេទ ប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរមុខរបរ:កសិករ មានទីលំនៅភូមិឃំុកេីតហេតុខាងលេី។
សភាពរឿងហេតុ៖ នៅថ្ងៃទី១៤.០២.២០១៩ វេលាម៉ោង០១រំលងអាធ្រាត ឈ្មោះរិន រ៉ាវី អង្គុយនិយាយម្នាក់ឯងនៅក្រោមផ្ទះឈ្មោះមិុច មុន្នី (ត្រូវជាឪពុកមា) ឃីេញដូច្នេះ ឈ្មោះ ថាវ រិត ភេទប្រុស នៅផ្ទះជិតគ្នា មកពីដេីរលេងក៍បានប្រាប់ទៅឈ្មោះរិន រ៉ាវី ថាឈប់និយាយទៀតទៅ គេដេក កុំអោយរំខានគេ។
លុះព្រឹកថ្ងៃទី១៤.០២.២០១៩ វេលាម៉ោង០៦.០០នាទី ឈ្មោះភិន ផាត ភេទប្រុស អាយុ ៣៣ឆ្នាំ បានដេីរទៅខាងក្រោយផ្ទះរបស់ខ្លួន ក៏ប្រទះឃីេញឈ្មោះរិន រ៉ាវី ចងកនៅលេីដេីមស្វាយ ជាមួយនឹងក្រម៉ាព៌ណស.ខ្មៅ.ក្រហម នឹងខៀវ រួចក៏បានឆោឡោ ហៅបងប្អូនជួយ តែស្លាប់បាត់ទៅហើយ។
បន្ទាប់មកក៏រាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍ព្រែកអំបិល ក្រោយពីទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍ និងកម្លាំងពិនិត្យហេតុស្រុកក្រុមប្រឹក្សាឃំុ លោកមេភូមិ នឹងពេទ្យឃំុ ធ្វេីការពិនិត្យសាកសពឃើញមានស្នាមជាំខ្មៅ ក្រឡឹងរង្វង់កដោយសារក្រម៉ារិត ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរអោយកត់សំគាល់ឡីេយ។ ក្រោយពិនិត្យរួច សពបានប្រគល់អោយក្រុមគ្រួសារធ្វេីបុណ្យតាមប្រពៃណី។
ប្រភព៖ កូន ខ្លាតូច