រន្ធត់​ណាស់គ្រោះថ្នាក់​ចរាចរ​២​លើក​ នៅ​កន្លែង​ផ្សេងគ្នា​ បណ្តាលឱ្យ​ស្លាប់​២នាក់ ​របួសធ្ងន់​៤​នាក់

0
266

បាត់ដំបង ៖ ​គ្រោះថ្នាក់​ចរាចរណ៍​២​លើក​នៅ​ស្រុក​មោង​ឬ​ស្សី​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ស្ថិតនៅ​កន្លែង​ពីរ​ផ្សេងគ្នា​បណ្តាលឱ្យ​ស្លាប់​ពីរ​នាក់​របួសធ្ងន់​បួន​នាក់​រវាង​រថយន្តបុក​ជាមួយ​រថយន្ត​និង​មូ​តូ​បុក​ជាមួយ​ម៉ូតូ នៅ​យប់​ថ្ងៃទី​១៣​ខែកុម្ភៈ​ឆ្នាំ​២០១៩​ ​។​

គ្រោះថ្នាក់​ចរាចរណ៍​លើក​ទី​១​កើតឡើង​នៅ​យប់​ថ្ងៃ​១៣​ខែកុម្ភៈ​ឆ្នាំ​២០១៩​តាម​បណ្តោយ​ផ្លូវជាតិ​៥​ស្ថិតក្នុង​ភូមិ​ព្រៃ​ស្វាយ​ឃុំព្រៃ​ស្វាយ​ស្រុក​មោងឫស្សី​រវាង​រថយន្ត​ម៉ាក​ហ៊ី​ណូ​បុក​ជាមួយ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​បណ្តាលឱ្យ​ស្លាប់​២​នាក់​របួស​២​នាក់​÷១​អ្នកបើកបរ​រថយន្ត​ហ៊ីយ៉ាន់ដាយ (​ស្លាប់ ) ។​

២:​ឈ្មោះ​ហង្ស​សីហា​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​(​ស្លាប់​)​។​៣:​ឈ្មោះ​ហង្ស​វណ្ណៈ​ភេទ​ប្រុស​អាយុ​៤៩​ឆ្នាំ​(​របួសធ្ងន់​)​។​៤:​ឈ្មោះ​វណ្ណៈ​ចរណៃ​ភេទ​ស្រី​អាយុ​១១​ឆ្នាំ​សិស្ស​នៅ​ភូមិ​អូរ​រំចេក​ឃុំ​ត្រពាំង​ជង​ស្រុក​បាកាន​ខេ​ត្ព​ពោធិសាត់​របួសធ្ងន់​។​លើក​ទី​២​នៅ​យប់​ថ្ងៃទី​១៣​ខែកុម្ភៈ​ឆ្នាំ​២០១៩​នៅលើ​ផ្លូវ​ក្រាល​កៅស៊ូ​ស្រុក​គាស់ក្រឡ​ស្ថិតក្នុង​ក្រុមទី​៣​ភូមិ​បឹង​ព្រីង​ឃុំ​ព្រៃតូច​ស្រុក​មោងឫស្សី​។​

​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​(​របួសធ្ងន់​)​និង​អ្នកជិះ​ខាងក្រោយ​ឈ្មោះ​ហឿន​រុន​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​មុខរបរ​ធ្វើស្រែ​រស់នៅ​ភូមិ​ព្រៃ​ចក​ឃុំ​ព្រះ​ផុស​ស្រុក​គាស់ក្រឡ​(​របួសធ្ងន់​)​ទិសដៅ​ផ្ទុយគ្នា​។ ​បុក​ជាមួយ​ម៉ូតូ​ម៉ាក​ហុងដា​អ្នកបើកបរ​ឈ្មោះ​ចៅ​ហេង​ភេទ​ប្រុស​អាយុ​៥៨​ឆ្នាំ​(​របួសធ្ងន់​ជិះ​ខាងក្រោយ​និង​ឈ្មោះ​ឌី ពិសិដ្ឋ​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​(​របួសធ្ងន់​)៕

LEAVE A REPLY

Please enter your comment!
Please enter your name here