ក្រសួងសុខាភិបាល បង្ហាញជំងឺ៧មុខដែលអាចកើតមាននៅក្នុងរដូវភ្លៀង និងវិធីការពារ

0
1045

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសារក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នចំពោះជំងឺទាំង៧មុខនេះ ដែលអាចនឹងកើតមានឡើងនៅក្នុងរដូវភ្លៀងនេះ។ ជំងឺទាំងនោះមានដូចជា ជំងឺគ្រុនឈាម ជំងឺគ្រុនចាញ់ គ្រុនផ្តាសាយ គ្រុនក្តៅ ជំងឺចម្លងពីចំណីអាហារ ពីទឹក ជំងឺអាសន្នរោគ និងជំងឺលិបតួ។

សូមបញ្ជាក់ថា ចំពោះជំងឺលិបតួ ជាជំងឺដែលចំលងពីទឹកនោមសត្វកណ្តុរ មានរោគសញ្ញាគ្រុនក្តៅ ឈឺក្បាល ឈឺសាច់ដុំ ក្អួត លឿងស្បែក ក្រហមភ្នែក ឈឺពោះ កន្ទួលលើស្បែក។ ប្រសិនបើព្យាបាលមិនបានត្រឹមត្រូវ អាចវិវត្តន៍ទៅជាខូចតម្រងនោម ថ្លើម រលាកស្រោមខួរ និងវិបត្តិដង្ហើម។

សារណែនាំនេះ ត្រូវបានធ្វើឡើងតាមរយៈការបង្ហោះ នៅលើបណ្តាញសង្គមហ្វេសបុកផ្លូវការរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) កាលពីពេលថ្មីៗនេះ។
ចំពោះវិធានការណ៍សម្រាប់ការពារជំងឹទាំង៧មុខនេះ គឺ៖

១.រក្សាអាវភ្លៀង ឆ័ត្រ និងស្បែកជើងលុយទឹក ជាមួយអ្នកជានិច្ច

២.ត្រូវងូតទឹកក្រោយពីត្រូវទឹកភ្លៀង

៣.ផឹកទឹកក្តៅ ទឹកស៊ុប ទឹកដោះគោក្តៅ

៤.អនាម័យខ្លួនប្រាណ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ និងទឹក និងបំបាត់ដង្កូវទឹក និងជម្រកមូស

៥.ផឹកទឹកឲ្យបានច្រើនយ៉ាងតិច២លីត្រក្នុង១ថ្ងៃ មិនត្រូវរង់ចាំរហូតដល់ស្រេកទេ

៦.បរិភោគអាហារប្រកបដោយជីវជាតិ និងអនាម័យ និងចៀសវាងបរិភោគក្រោមដំណក់ទឹកភ្លៀង

៧.បរិភោគអាហារសម្បូរវីតាមីនសេ ត្របែក ល្ហុងទុំ ចេកទុំ ក្រូចពោធិ៍សាត់ ស្ត្រូប៊ឹរី បន្លែព័ណ៌បៃតងចាស់ ដូចជា ផ្ទី ស្លឹកងប់ ស្លឹកបាស ខាត់ណា សណ្តែកគួ ប៉េងប៉ោះ ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here