ភ្នំពេញ៖ ក្រុមទំនើងជនជាតិចិនជើងពីរក្រុម ផឹកស៊ីស្រវឹង វ៉ៃគ្នាផ្អើលពេញហាងនៅខណ្ឌបឹងកេងកង ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០០១៧ នៅចំណុចភោជនីយដ្ឋាន អាសាន ខាងលិចស្ពានហង្ស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌបឹងកេងកង ។
តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនជាតិចិនចំនួន២ក្រុម បានមកអង្គុយផឹកស៊ីនៅក្នុងហាងខាងលើ លុះដល់ស្រវឹងរៀងខ្លួន ក៏បានទាស់សម្តី នោងវាយតប់គ្នាបណ្តាលឲ្យរងរបួសរៀងខ្លួន បង្កការភ្ញាក់ផ្អើលដល់ភ្ញៀវផ្សេងៗទៀត រត់ជាន់ជើងគ្នា ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ និងឃាត់ភាគីទាំងសងខាងយកទៅសួរនាំអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីដោះស្រាយ ។ នៅចំពោះមុខសមត្ថកិច្ច បានទទួលស្គាល់កំហុសរបស់ខ្លួន និងបានធ្វើការចចារសម្របសម្រួលត្រូវរ៉ូវគ្នាវិញ៕