កំពត: នៅ រសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ លោក ខា ដែនណា ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តកំពត បានដឹកនាំកម្លាំងសមត្ថកិច្ចន គរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចុះបង្រ្កាបល្បែងភ្នាល់ជល់មាន់តាមទូរទស្សន៍ ក្នុងហាងលក់កាហ្វេ មួយកន្លែង ស្ថិតនៅភូមិក្រាំង ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត ។
ប្រតិបត្តិការចុះបង្ក្រាបការភ្នាល់ល្បែង ខាងលើ កម្លាំង សមត្ថកិច្ច ឃាត់ខ្លួនមនុស្ស៩នាក់ ក្នុងចំណោមមនុស្សជាច្រើននាក់ បានរត់គេចខ្លួន និងម៉ូតូគ្រប់ប្រភេទ ចំនួន២០ គ្រឿង។ មនុស្សទាំង ៩នាក់ និងវត្ថុតាង ម៉ូតូ២០គ្រឿង បាននិងកំពុង ឃាត់ខ្លួន និងរក្សាទុកនៅស្នងការដ្ឋាន នគរបាលខេត្តកំពត ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់៕