អភិបាលរាជធានីភ្នំពេញ សូមឲ្យអាជ្ញាធរខណ្ឌ សង្កាត់ ត្រូវបន្ដចុះ ពិនិត្យដោះស្រាយពីតម្រូវការជាក់ស្ដែង របស់កម្មករ កម្មការិនី នូវទឹក ភ្លើង សន្ដិសុខ សេវាសុខភាព តាមតំបន់នីយមួយ

0
327

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរ ភូមិ សង្កាត់ ខណ្ឌ ត្រូវចុះទៅដល់កន្លែង ស្នាក់នៅរបស់កម្មករ កម្មការិនី ដើម្បីពិនិត្យមើលពីតម្រូវការជាក់ស្តែងរបស់កម្មករ ដូចជា ទឹក ភ្លើង សេវាសុខភាព សន្ដិសុខ និងសំរាមជាដើម ។ការណែនាំបែបនេះរបស់ លោក ឃួង ស្រេង បានធ្វើឡើង ក្នុងឱកាសដែល លោក ចុះជួបសំណេះ សំណាលជាមួយ កម្មករ កម្មការិនី ចំនួន១២២៥ នាក់ នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ១៣ កើត ខែអាសាឍ ឆ្នាំកុរឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ខែកក្ដដា ឆ្នាំ២០១៩ ។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា៖ បងប្អូនកម្មករ កម្មការិនីយើងមានឪពុកម្នាក់ ប្រកបដោយព្រហ្មវិហារធម៌ គឺសម្តេចតេជោហ៊ុន សែន ដែលសម្តេចតែងតែ បានគិតគូរសុខ ទុក្ខនិងបំពេញតម្រូវការជូន បងប្អូនកម្មករ-កម្មការិនីយើង គ្រប់ពេល វេលាតាមរយៈកញ្ចប់អត្ថប្រយោជន៍ទាំង៩ចំណុច ធ្វើឱ្យកម្មករ-កម្មការិនីយើងទទួលបានផល ប្រយោជន៍រួមទាំងប្រាក់បៀវ ត្សរ៍ បានសមរម្យទៀតផង។

ឯកឧត្តម ឃួង ស្រេង បានណែនាំឲ្យកម្មករ កម្មការិនី ទាំង ១២២៥នាក់ កុំជឿងតាមពាក្យ កុំជឿតាមពាក្យញុះញង់ ឬ មេខ្យល់ ដែលមកបោកប្រាស់បងប្អូន ឲ្យទៅធ្វើបាតុកម្មនៅ មុខរោងចក្ររបស់បងប្អូន ដែលជាឆ្នាំងបាយរបស់បងប្អូន ដូច្នេះបងប្អូនត្រូវយល់ឲ្យបានច្បាស់មុន នឹងសម្រេចចិត្តទៅធ្វើអ្វីមួយ ។ បងប្អូនត្រូវយល់ថា បងប្អូនមានការងារធ្វើមាន រោងចក្រធ្វើក៏ដោយសារតែ គណបក្សប្រជាជនកម្ពុជាជួយកសាង និងការពារសន្តិភាពសុខសន្តិភាពជូនបងប្អូនជូនប្រទេសជាតិ ទាំងមូល និងជួយរកការងារឲ្យបងប្អូន បានធ្វើរហូតមកដល់ សព្វថ្ងៃនេះ ។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា៖ កន្លងមកតាមរយៈការទទួលជួបសំណេះ សំណាលរបស់ សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចតែងតែបាន ប្រកាសអំពីគោល នយោ បាយរបស់រាជរដ្ឋាភិបាល គោលនយោបាយជាតិ គាំពារសង្គម ចំពោះបងប្អូនកម្មករ និយោជិត។ ដោយនៅឆ្នាំ២០១៩នេះ អ្វីដែលសម្តេចតេជោប្រកាសជូនបងប្អូនកម្មករនិយោជិត ដោយ មានប្រាក់ឈ្នួលប្រចាំខែ១៨២ដុល្លារ ព្រមទាំងបើក២ដងក្នុងមួយខែ។ កម្មករ កម្មការិនី ទាំងអស់ត្រូវតែមាន ការទទួលសេវាពិនិត្យ សុខភាព ព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយឥតបង់ថ្លៃ ដោយគ្រាន់តែប្រើប័ណ្ណ ប.ស.ស ។ ចំពោះស្រ្តីសម្រាលកូនត្រូវឈប់សម្រាក៣ខែ ទទួលប្រាក់១២០ភាគ រយជាដើម។

នាឱកាស នោះដែរ ឯកឧត្តម ឃួង ស្រេង ក៏បាននាំយកថវិកា របស់សម្តេ ចតេជោ ហ៊ុន សែន និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅផ្តល់ជូនបងប្អូនកម្មករ កម្មការិនី ទាំង១២២៥ នាក់ ក្នុងម្នាក់ៗ ទទួលថវិកា ចំនួន២ ម៉ឺនរៀល ។

លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានឱ្យដឹងថា៖ ខណ្ឌមានជ័យ មានរោង ចក្រចំនួន៣៦ រោងចក្រ និងសហ គ្រាសចំនួន៣៦១ សហគ្រាស មានកម្មករសរុបចំនួន៤៣៩៦៦ នាក់ និងកម្មករស្នាក់នៅផ្ទះជួលមានចំនួន ៣០៨៦០ នាក់ ។ បច្ចុប្បន្ន ក្នុងចំណោមរោងចក្រទាំង៣៦យើងបានកសាងសាខាបក្ស ចំនួន៨សាខា បក្សតាមរោងចក្រមានចំនួន១៥០៦ នាក់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here