ឯកឧត្តម ឃួង ស្រេង ឲ្យអស់លោកអភិបាលខណ្ឌ ទាំង១៤ពិនិត្យឲ្យបានម៉ត់ចត់ មុននឹងអនុញ្ញាតិច្បាប់សាងសង់សំណង់ មិនថាខ្នាតតូចឫធំនោះទេ

0
531

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំអោយ អភិបាលខណ្ឌ ទាំង១៤ ពិនិត្យឲ្យបានម៉ត់ចត់ លើការដ្ឋានសាងសង់ ការចាក់ដីបំពេញ ការបូមខ្សាច់ នៅក្នុងរាជធានី ភ្នំពេញ ដោយត្រូវត្រួតពិនិត្យ ពីបញ្ហាបច្ចេកទេស និងការគោរពតាមបទដ្ឋាន នគរូបនីបញ្ញាតិជាមុន បើទោះ ជាការដ្ឋានសំណងនោះមានកំពស់២ទៅ៣ជាន់ក៏ដោយ ។

ឯកឧត្តមអភិបាលបានធ្វើការណែនាំបែបនេះកាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ក្នុងកិច្ចប្រជុំពាក់ព័ន្ធការពិនិត្យ ការដ្ឋានសាងសង់ ការចាក់ដីបំពេញ ការបូមខ្សាច់ គ្មានច្បាប់អនុញ្ញាតិនៅក្នុងរាជធានីភ្នំពេញដោយមានការចូលរួមពីអភិបាលខណ្ឌទាំង១៤និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនទៀត។

ឯកឧត្តម ឃួង ស្រេង ក្នុងកិច្ចប្រជុំនោះក៏បានលើកឡើងនូវកិច្ចការមួយចំនួន ជាពិសេស ការធ្វេសប្រហែសរបស់អភិបាលខណ្ឌ(អភិបាលខណ្ឌចាស់១២ខណ្ឌ)ដែលចំណុះអោយរដ្ឋបាលរាជធានី ដោយហាក់មិនសូវយកចិត្តទុកដាក់ទៅនិងការណែនាំរបស់អភិបាលក្រុងពាក់ព័ន្ធ ការបើកឲ្យមានចរាចរណ៍ ចំពោះរថយន្តក្រឡុកស៊ីម៉ងត៍ ដែលមិនគោរពតាមពេលវេលាដែលបានកំណត់កន្លងមក ពោលគឺការអនុវត្តនោះនូវមានកម្រិតនៅឡើយ ។

ឯកឧត្តមអភិបាលរាជធានី បានលើកឡើងថា ” ថ្ងៃនេះយើងតម្រឹមគ្នា  កន្លែងខ្លះបើត្រូវធ្វើរបាយការណ៍​ ទៅក្រសួងដែនដី គឺទៅក្រសួងដែនដី ហើយកន្លែងខ្លះត្រូវធ្វើទៅក្រសួងមហាផ្ទៃ គឺទៅក្រសួងមហាផ្ទៃ។ ការរំលឹករឿងទាំងអស់នេះ ដោយសារកន្លងមកមានការធ្វេស

ប្រហែសច្រើន ហើយខ្ញុំចង់បញ្ជាក់ក្នុងថ្ងៃនេះថា អ្វីៗទាំងឡាយ ដែលកើតមានឡើង ក្នុងដែនសមត្ថកិច្ច អាជ្ញាធរជាអ្នកទទួលខុសត្រូវ” ។

ឯកឧត្តមអភិបាលរាជធានី ក៏បានលើកឡើង​ ករណីជាក់ស្តែង អំពីហេតុការណ៍ ដែលបានកើតឡើងកន្លងទៅថ្មីៗនេះ នៅខេត្តព្រះសីហនុ ទៅកាន់អភិបាលខណ្ឌទាំងអស់ឲ្យដឹងច្បាស់ថា អ្នកដែលទទួលខុសត្រូវ គឺជាអាជ្ញាធរដែនដីតែម្តង មិនមែនមន្ទីរដែនដីនោះទេ ។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា “បើស្រួលពេកមិនដំណើរការ អត់ទៅមុខ មិនដើរ យើងក៏មិនដាច់ម៉ាត់ដែរ បើអគារនឹងវាជាបុរី ពីរបីជាន់ ចេញច្បាប់ពីយើង ពីរាជធានីទៅ អោយបុកគ្រឹះបណ្តើរៗ ប៉ុន្តែត្រូវមានការធានារ បច្ចេកទេស ពីសេនាធិការ​ យើងច្បាស់លាស់ ថាមិនអីទេ គាត់ធ្វើទៅកើត អាចទៅបាន គាត់គោរពតាមបទដ្ឋាន នគរូបនីបញ្ញាតិហើយ បច្ចេកទេសគាត់ មានភាពរឹងមាំហើយ ធានាបាននូវការរស់ នៅថ្ងៃអនាគត ចឹងក៏យើងទៅកើតដែរ កុំបណ្តោយ បើសិនបណ្តែតបណ្តោយ វាជារឿងមួយ​ ដែលពិបាកស្មាន ពាក់ព័ន្ធនឹងបច្ចេកទេសនោះ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here