ជប៉ុនមានទុក្ខទៀតហើយ គ្រោះអគ្គីភ័យដ៏រន្ធត់នៅជប៉ុន បានធ្វើមនុស្សស្លាប់ចំនួន២៤នាក់ហើយ អាចនឹងមានបន្តទៀត

0
328

តូត្យូ៖ គ្រោះអគ្គីភ័យដ៏រន្ធត់នៅជប៉ុន បានកើនឡើងចំនួនស្លាប់ដល់ ២៤នាក់ និង ៣៥នាក់ទៀតរង របួស នៅក្នុង ហេតុការណ៍អគ្គីភ័យឆាបឆេះស្ទូតឌីយ៉ូមួយកន្លែង របស់ក្រុមហ៊ុនផលិត គំនូរជីវចលក្នុង ទីក្រុងក្យូតូ (Kyoto) ភាគខាងលិចប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយ សារព័ត៌មាន Daily Sabah នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០១៩។

យោងតាមក្រុមអ្នកពន្លត់អគ្គីភ័យ ភ្លើងបានឆាបឆេះស្ទូតឌីយ៉ូរបស់ក្រុមហ៊ុន Kyoto Animation នៅម៉ោង ប្រមាណ ១០៖៣០នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីមានសំឡេងផ្ទុះបានកើតឡើង។ ក្រុមពន្លត់អគ្គិភ័យ បានបំពេញប្រតិបត្តិការរបស់ពួកគេ យ៉ាងសស្រាក់សស្រាំរហូតដល់អាចពន្លត់ អគ្គីភ័យទាំងស្រុង នាវេលារសៀលថ្ងៃព្រហស្បតិ៍នេះ ខណៈមិនមានភ្លើងឆាបឆេះរាលដាល ដល់អាគារក្បែរ ខាងនោះឡើយ។

គួរបញ្ជាក់ថា មូលហេតុនៃអគ្គីភ័យនេះមិនទាន់ត្រូវបានគេបញ្ជាក់នៅឡើយទេស្របពេលការស៊ើប អង្កេត កំពុងធ្វើឡើង លើបុរសម្នាក់ត្រូវបានអាជ្ញាធរជប៉ុនចាប់ខ្លួនដែលទំនងជាអ្នកបង្កអគ្គីភ័យនេះ ឡើង។ អាជ្ញាធរជប៉ុនក៏បានបញ្ជាក់ទៀតដែរថា ចំនួនមនុស្សស្លាប់អាចនឹងកើនឡើង ព្រោះសាក្សីនៅ កន្លែងកើត ហេតុបានអះអាងថា មនុស្សមួយចំនួនបានសម្រេចលោតពីលើអគារតែម្តងដើម្បី គេចចេញពីភ្លើងមច្ចុរាជ។ អាជ្ញាធរជឿជាក់ថា កាលពីកំឡុងពេលកើតហេតុ មនុស្សប្រមាណ ៧០នាក់ កំពុងស្ថិតនៅក្នុងអគារក្រុម ហ៊ុន Kyoto Animation៕

LEAVE A REPLY

Please enter your comment!
Please enter your name here