មកដល់ហើយ សម្រាប់ឱកាសការងារជិត ៧០០ កន្លែង ចំនួន១១ក្រុមហ៊ុន

0
439

នៅក្នុងខែនេះ ក៏មិនខុសពីបណ្តាខែមុនៗដែរ ដែលទីភ្នាក់ងារជាតិ មុខរបរ និង ការងារ នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវ បានសហការជាមួយក្រុមហ៊ុន ចំនួន១១ក្រុមហ៊ុន នឹងរៀបចំ ព្រឹត្តិការណ៍ការងារដ៏ធំមួយ ដែលនឹងផ្តល់ឱកាសការងារចំនួន ៦៧៨កន្លែងដល់សិស្ស និស្សិត ដែលកំពុងស្វែងរកការងារធ្វើ និង ចង់ផ្លាស់ប្តូរការងារថ្មី ។

ក្រុមហ៊ុនធំៗទាំង១១ ដែលនឹងចូលរួមរៀបចំព្រឹត្តិការណ៍ការងារ និង ជ្រើសរើសបុគ្គលិកនោះរួមមាន៖ AEON Specialized Bank Cambodia, AEON Cambodia , Makro Cambodia, ONLINE ISP Cambodia, Manulife Cambodia, AMK Microfinance Institution Plc., URBAN HUB (CAMBODIA) CO., LTD, LMM Distribution Co.,Ltd, 103 New Production Co.,Ltd, Ly Hour Veluy , Olympia City Hotel  ។

ព្រឹត្តិការណ៍ការងារនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០១៩ ចាប់ពីម៉ោង៨ព្រឹក ដល់ ៥ល្ងាច ។ បើបងប្អូន ជាពិសេស សិស្ស និស្សិត ដែលចង់រកការងារធ្វើ និង កំពុងស្វែងរកការងារ ធ្វើកុំភ្លេច ត្រៀមប្រវត្តិរូបសង្ខេប (CV)ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និង សម្ភាសផ្ទាល់ជា មួយអ្នកតំណាង មកពីបណ្តា ក្រុមហ៊ុនទាំងនោះ នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងក្រសួងការងារ និង បណ្តុះបណ្តាល វិជ្ជាជីវៈ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី នៅម្តុំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

បើបងប្អូនចង់ដឹងព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញតាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥  ឬ គេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និង ទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)  ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here