Update: កម្មករស្លាប់២នាក់ និងជាង៣០នាក់រងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍នៅស្វាយរៀង

0
253

ខេត្តស្វាយរៀង៖នាវេលាម៉ោងប្រមាណជាង៦ព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ រថយន្តដឹកកម្មករមួយបានជួបគ្រោះថ្នាក់ចរាចរណ៍ នៅភូមិកំពង់រទេស ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។ នាវេលាម៉ោង
ប្រមាណជាង៦ព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ រថយន្តដឹកកម្មករមួយបានជួបគ្រោះថ្នាក់ចរាចរណ៍ នៅភូមិកំពង់រទេស ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។ រូបភាព៖ ហ្វេសប៊ុក សម្ព័ន្ធសហជីពចលនាកម្មករ
មន្រ្តី អះអាងថា កម្មករ២នាក់បានស្លាប់ និងជាង៣០នាក់រងរបួសធ្ងន់ និង ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង នៅព្រឹកនេះ។

ប្រធានមន្ទីរការងារខេត្តស្វាយរៀង លោក អ៊ូ សុឃឿន ប្រាប់ វី.អូ.ឌី ថា គ្រោះថ្នាក់ ចរាចរណ៍នេះ កើតឡើងនៅចំណុច ភូមិកំពង់រទេស ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ប្រធានមន្ទីរការងាររូបនេះ បញ្ជាក់ថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ គឺរថយន្តដឹកកម្មករនោះក្រឡាប់ខ្លួនឯង ដោយសារអ្នកបើកបរ ជាន់ហ្រ្វាំងខ្លាំងពេក។ លោក អ៊ូ សុឃឿន ឲ្យដឹងថា ក្រោយកើតហេតុ កម្មករ១៦នាក់ត្រូវ បានបញ្ជូនទៅព្យាបាលមន្ទីរពេទ្យខេត្តស្វាយរៀង និងផ្សេងទៀតបញ្ជូនទៅសម្រាក ព្យាបាលមន្ទីរពេទ្យបង្អែក ជីភូ ដែលនៅក្បែរនោះ៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here