សមាជិកព្រឹទ្ធសភាកោតសរសើររដ្ឋបាលរាជធានីភ្នំពេញអនុវត្តកញ្ចប់ថវិកាជាតិនៅថ្នាក់ក្រោម ជាតិបានល្អនិងមានតម្លភាព

0
303

ភ្នំពេញ ៖   សមាជិកព្រឹទ្ធសភាកោតសរសើររដ្ឋបាលរាជធានីភ្នំពេញអនុវត្តកញ្ចប់ថវិកាជាតិនៅថ្នាក់ក្រោមជាតិបានល្អនិងមានតម្លភាព ដែលធានាដល់ការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយ ប្រសិទ្ធភាពនិងផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ក្នុងកិច្ចប្រជុំរវាងអភិបាល ក្រុមប្រឹក្សារាជធានីភ្នំពេញ ជាមួយនឹងប្រតិភូសមាជិកព្រឹទ្ធ សភាភូមិភាគ១នៅរសៀលថ្ងៃទី៣១ ខែកក្កដានេះ ឯកឧត្តម ជា ជេដ្ឋ ប្រធានប្រតិភូសមាជិកព្រឹទ្ធសភាភូមិភាគ១បានឲ្យដឹងថា រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងភូមិសាស្រ្តរាជធានីភ្នំពេញបាន អនុវត្តកញ្ចប់ថវិកាជាតិបានត្រឹមត្រូវទំាងថវិកាបុរេប្រទាន និងថវិកាអភិវឌ្ឍន៍។

ឯកឧត្តមបានបញ្ជាក់ថា ការវាយតម្លៃដូច្នេះក្រោយពេលដែលក្រុមសមាជិកព្រឹទ្ធសភាបានចុះទៅ ត្រួតពិនិត្យដោយផ្ទាល់នៅក្នុងភូមិសាស្រ្តសង្កាត់ទៀន ខណ្ឌដង្កោកាលពីពេលថ្មីៗ បានបង្ហាញពី ភាពជោគជ័យនៃការអនុវត្តកញ្ចប់ថវិកាជាតិមានតម្លៃភាព និងត្រូវតាមគោលការណ៍របស់ រាជរដ្ឋាភិបាល។ ជាក់ស្តែងការប្រើប្រាស់ថវិកាបុរេប្រទានគឺបើកបាន៤ជុំ ហើយចំណែកថវិកាអភិវឌ្ឍន៍វិញបំពេញបាន១០០ភាគទូទាត់ត្រឹមត្រូវ ដោយគ្មានការរំកិលទៅឆ្នាំបន្ទាប់ ខណៈខេត្តខ្លះនៅពុំទាន់អនុវត្តបានដូចនេះឡើយ។

នៅក្នុងឱកាសនោះដែរឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ថាមានភាពល្អប្រសើរ ដោះស្រាយបានទាន់ពេលវេលា ចំពោះបញ្ហាគ្រឿងញៀន ក្មេងទំនើង ចោរកម្ម។ បន្ថែមពីនេះគឺបានយកចិត្តទុកដាក់ក្នុងការផ្តល់ សេវាសាធារណៈគ្រប់ប្រភេទជូនដល់ប្រជាពលរដ្ឋតាមរយៈការិយាល័យច្រកចេញចូលតែមួយ ទំាងនៅថ្នាក់ខណ្ឌ និងថ្នាក់រាជធានី។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអៈអាងថា ការប្រើប្រាស់កញ្ចប់ថវិកា ជាតិថ្នាក់រដ្ឋបាលរាជធានីភ្នំបេញត្រូវបានអនុវត្តន៍តាមគោលការណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សារាចរណ៍ណែនាំ ស្តីពីអនុវត្តច្បាប់ហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ មូលនិធិបច្ចេកទេសនៃការវរៀបចំគម្រោងថវិកាថ្នាក់ក្រោមជាតិ រួមទំាងសេចក្តីប្រកាសស្តីពីការប្រគល់និងទទួលភារៈកិច្ចប្រមូលចំណូលនិងការបែងចែកឥណទានចំណាយនៅថ្នាក់រដ្ឋបាលរាជធានីភ្នំពេញ។ឯកឧត្តមបានបញ្ជាក់ថា ទោះបីកញ្ចប់ថវិកាជាតិដែលផ្តល់មករាជធានីភ្នំពេញមានទំហំធំក៏ពិតមែនបើប្រៀបធៀបទៅនឹងខេត្ត ប៉ុន្តែបើគិតទៅដល់ការអភិវឌ្ឍនិងតម្រូវការរបស់ប្រជាពលរដ្ឋ គឺមានតម្រូវការខ្ពស់ ដោយសារប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញមានភាពស៊ីវីល័យ ទំាងការរស់នៅនឹងការហូបចុក។

ឯកឧត្តមបានបញ្ជាក់ថា ផ្អែកតាមស្ថានភាពដូច្នេះរដ្ឋបាលរាជធានីភ្នំពេញបានអនុវត្តផែនការ ថវិកាចំណូលព្រមនឹងចំណាយព្រម ហើយរាល់ការទូទាត់ទាល់តែមានសាច់ប្រាក់ឬបញ្ញើនៅក្នុង រតនាគារ ទើបអាចធ្វើការទូទាត់បាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here