នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩នេះ ព្រះករុណាសម្តេចប្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង ព្រះមហាក្សត្រី សម្តេចព្រះវររាជមាតាជាតិខ្មែរ អមព្រះរាជដំណើរដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទ្រង់សព្វព្រះរាជហឬទ័យ យាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីសម្ពោធដាក់ឲប្រើប្រាស់ អាគារគន្ធបុប្ផា-សីហមុនី មុនីនាថ នៃមន្ទីពេទ្យគន្ធបុប្ផាភ្នំពេញ។
នេះជាអគាវះកាត់បេះដូងដំបូងគេបង្អស់ដែលបានសាងសង់ឡើងនៅក្នុងមន្ទីពេទ្យគន្ធបុផ្ផានេះគឺចំណាយទឹកប្រាក់សរុបរហូតដល់ ៨លានដុល្លាសហរដ្ឋអាមេរិក។ ហើយថវិកាទាំងអស់នេះបានមក ពីការប្រោសព្រះរាជទានពីព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតា ចំនួន ១លានដុល្លា ហើយមួយចំណែកទៀតបានមកពីជំនួយពីមូលនិធិ គន្ធបុប្ផាស្វីស៕