ភ្នំពេញ ៖ បុរសម្នាក់បានទ្រហោរយំសោកស្ដាយ និងយកស្បែកជើងវាយក្បាលខ្លួនឯង ព្រោះខ្លួនបានលបទៅមើលឃើញ ប្រពន្ធកំពុងឡើងឋានសួគ៌ ជាមួយប្រុសថ្មី នៅនឹងភ្នែក នៅក្នុងហាងម៉ាស្សាយីហោ ម៉ាស្សាកោសជប់ ៥៩ នៅជិតគល់ស្ពានអាកាសស្ទឹងមានជ័យ ផ្លូវលេខ២៧១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
រួចបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច នៅវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០១៩ ។
បុរសជាប្តីឈ្មោះ អុល ពេជ្រ អាយុ២៨ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២
ខណ្ឌមានជ័យ ចំណែកប្រពន្ធឈ្មោះ ស្រី និច អាយុ២៣ឆ្នាំ មុខរបរបម្រើសេវាម៉ាស្សាកោសជប់នៅទីតាំងខាងលេី អ្នកទាំងពីរមានកូនប្រុសតូចៗចំនួន២នាក់ កូនបងអាយុ៤ឆ្នាំ និងកូនប្អូនទើបតែអាយុបានបួនខែ ។
តាមសម្តីបុរសជាប្តីបានប្រាប់ឲ្យដឹងថា ដោយសារជីវភាពខ្វះខាតទេីបប្រពន្ធសុំមកធ្វេីជានារីម៉ាស្សាកោសជប់ ដេីម្បីរកកម្រៃបន្ថែមចិញ្ចឹមគ្រួសារ ចំណែករូបគាត់រត់កង់បី ។ នៅមុនពេលកេីតហេតុ រូបគាត់បានមកពីរត់កង់បី ហេីយបានចូលមកទីតាំងម៉ាស្សា ដែលជាកន្លែងប្រពន្ធធ្វេីការដេីម្បីយកលុយឲ្យប្រពន្ធទុក ។ ខណៈមកដល់មិនឃេីញនៅខាងក្រោម ទេីបរូបគាត់ឡេីងទៅបន្ទប់ជាន់ទី២ ក៏បើកបង្អួចមើល ស្រាប់តែឃើញប្រពន្ធកំពុងតែឡើងឋានសួគ៌ជាមួយភ្ញៀវ ។
ក្រោយយំបោកខ្លួនជិតមួយម៉ោងនៅមុខហាង ក៏ឃើញសមត្ថកិច្ចស្ទឹងមានជ័យទី២មកលួងលោមឲ្យទៅប៉ុស្តិ៍សិន តែបុរសរូបនោះមិនទៅទេ ព្រោះចាំប្រពន្ធចេញមកដោះស្រាយគ្នា ។ តែក្រោយមកបុរសជាប្តីមិនចង់វែងឆ្ងាយ អាណិតដល់កូនៗ មិនបានប្តឹងនោះទេគ្រាន់តែចង់ឲ្យប្រពន្ធឈប់ធ្វើបែបនេះតទៅទៀត៕