ក្តៅៗនារីដែលត្រូវប្តីចោទថាដេកជាមួយប្រុសថ្មីនៅហាងម៉ាស្សានោះ ឥលូវមកធ្វើការបកស្រាយហើយ (មានវីដេអូ)

0
395

ភ្នំពេញ ៖ ប្រិយមិត្តជ្រាបច្បាស់រួចហើយថា កាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០១៩ នៅក្នុងហាងម៉ាស្សាយីហោ  ម៉ាស្សាកោសជប់៥៩ នៅជិតគល់ស្ពានអាកាសស្ទឹងមានជ័យ ផ្លូវលេខ២៧១ សង្កាត់ស្ទឹងមានជ័យ ទី២ ខណ្ឌមានជ័យ ។

មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងអ្នករត់ម៉ូតូកង់បីអភ័ព្វម្នាក់ទៅលបមើលឃើញប្រពន្ធកំពុងឡើងឋានសួគ៌ជាមួយប្រុសថ្មីនៅនឹងភ្នែក នៅក្នុងហាងម៉ាស្សា មួយកន្លែង ស្រាប់តែតូចចិត្តទ្រហោយំស្ដាយស្រណោះ និងយកស្បែកជើងវាយក្បាលខ្លួនឯង បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច តាមសម្តីបុរសជាប្តីបានយំរៀបរាប់ថា គាត់និងប្រពន្ធគាត់មិនបានរៀបការពេញច្បាប់ទេ តែបងប្អូននិងឪពុកម្ដាយទាំងសង្ខាងបាន ដឹងឮទាំងសងខាង រហូតមានកូន ដល់ទៅ២នាក់ ។

បុរសជាប្តីបញ្ជាក់ថា ពីមុនមក ប្រពន្ធគាត់ធ្លាប់ធ្វើការជានារីកោសជប់ម៉ាស្សា តែគាត់មិនប្រកែប្រកាន់អ្វីទេគឺសុខចិត្តចាប់ដៃគ្នាជាប្តីប្រពន្ធ រហូតដល់មានកូនចំនួន ២នាក់ កូនបងអាយុ៤ឆ្នាំ និងកូនប្អូនទើបតែអាយុបានបួនខែ ជាចំណងដៃទៀតផង ។ ប៉ុន្តែ ដោយ សារ ជីវភាពខ្វះខាត ទើបប្រពន្ធគាត់សុំមកធ្វើជានារី ម៉ាស្សាកោសជប់វិញ ដើម្បីរកលុយចិញ្ចឹមគ្រួសារ ដោយនាងស្នាក់ នៅក្នុងហាងម៉ាស្សានោះតែម្ដង ។

ចំណែករូបគាត់ខំប្រឹងតស៊ូរត់ម៉ូតូកង់បី រកចំណូលបន្ថែមជួយផ្គត់ផ្គង់គ្រួសារ។បុរសអភ័ព្វបានបន្តថា មុនពេលកើតហេតុ រូបគាត់ត្រឡប់មកពីរត់ម៉ូតូកង់បី បានចូលទៅហាងម៉ាស្សា ដែលជាកន្លែងប្រពន្ធធ្វើការ ដើម្បីយក
លុយដែលគាត់រត់ម៉ូតូកង់បី ឲ្យប្រពន្ធទុក។ ដោយឡែកនៅវេលាម៉ោង១២ថ្ងៃត្រង់នេះ ថ្ងៃទី២ ខែសីហា ឆ្នាំ ២០១៩ ស្ត្រីជាប្រពន្ឋបានមកដល់ស្នាក់ការ TV FB ដោយសំណូមពរធ្វេីការបកស្រាយ បដិសេធ ជុំវិញរឿងរ៉ាវដែលប្តីរបស់គាត់បានធ្វេីអោយមានការភ្ញាក់ផ្អេីលកាលពីយប់មិញនេះ ។ ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

LEAVE A REPLY

Please enter your comment!
Please enter your name here