ភ្នំពេញ: កម្លាំងសន្តិសុខផ្ទៃក្នុង និងកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ចុះបង្ក្រាបទីតាំងផ្នាល់បាល់ ដែលមានទីតាំង ផ្ទះលេខ១៤ ផ្លូវ៤៧ ភូមិ៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ និងដកហូតសម្ភារ ម៉ូតូ, កុំព្យូទ័រជាច្រើនគ្រឿង ការបង្រ្កាបនេះធ្វើឡើងកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ ។
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងកម្លាំងសន្តិសុខផ្ទៃក្នុងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយបានការអនុញ្ញាតិពីលោក គុជ គីមឡុង ព្រះរាជអាជ្ញារង និងបានធ្វើកំណត់ហេតុឆែកឆេរដោយលោកវរសេនីយ៍ទោ ឡេង ចាន់ថន នាយការិយាល័យស្តីទី ជាមន្ត្រីនគរបាលយុត្តិធម៌ ដែលមានសមាសភាពចូលរួម លោក ឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរង និង លោក ឧត្តមសេនីយ៍ទោ ស៊ីវ ឈាន់ អនុប្រធាននាយកដ្ឋាន បានដឹកនាំក្រុមប្រតិបត្តិការចម្រុះចុះទៅដល់ទីតាំង ផ្ទះលេខ១៤ ផ្លូវ៤៧ ភូមិ៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ដែលមានម្ចាស់ឈ្មោះ នាក់ គន្ធា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ បានធ្វើការឆែកឆេរត្រួតពិនិត្យរកឃើញ ៖
-ប្រាក់មួយចំនួន
-ទូរស័ព្ទ (អ្នកលេង) ចំនួន ២១ គ្រឿង
-ទូរស័ព្ទ ភ្នាក់ងារ ចំនួន ១៣ គ្រឿង
-បញ្ជីនិងបុងភ្នាល់បាល់ មួយចំនួន
-លិខិតអនុញ្ញាត ចំនួន ០២ ច្បាប់
-កុំព្យូរទ័រលើតុ ចំនួន ២៦ គ្រឿង
-CPU កុំព្យូរទ័រ ចំនួន ២៦ គ្រឿង
-ម៉ាស៊ីនព្រីន ចំនួន ០១ គ្រឿង
-ទូរទស្សន៍ ចំនួន ០៤ គ្រឿង
-ឃាត់មនុស្ស មួយចំនួន
-ម៉ូតូ ចំនួន ៣០ គ្រឿង (បញ្ជាក់ ម៉ូតូ ចំនួន ២៩ គ្រឿង ផ្ញើទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ)។
វត្ថុតាងនិងជនសង្ស័យខាងលើ សមត្ថកិច្ចចម្រុះសំរេចដកហូតនិងយកទៅនាយកដ្ឋានប្រឆាំងបទល្មើលបច្ចេកវិទ្យា ដើម្បីធ្វើការស្រាវជ្រាវបន្ត៕