ចោរដាច់ដាបគាស់ផ្ទះអ្នកលក់ខ្ចៅ លួចទ្រព្យសម្បត្តិ​ ចៃដន្យមកវិញទាន់​ ស្រែកឆោឡោថា​ ប៉ូលិសចាប់ដាក់ខ្នោះ!

0
228

ចាក់អង្រែក្រោម​ ៖ ចោរដាច់ដាបម្នាក់បានធ្វើសកម្មភាពលួចគាស់ទ្វារបន្ទប់ផ្ទះគេ ចូលលួចយកទ្រព្យសម្បត្តិ ចៃដន្យ២នាក់ប្ដីប្រពន្ធ​ មកពីលក់ខ្ចៅវិញ ឃើញទ្វារបន្ទប់ចំហរ ក៏ទេីបស្រែកឆោឡោរឡើង​ថា​ “ចោរគាស់ផ្ទះៗ” ផ្អេីលសមត្ថកិច្ចដេញចាប់បានភ្លាមៗ ហេតុការមួយបានកេីតឡេីង កាលពីវេលាម៉ោង១១:៤៥នាទីជិតកណ្ដាលយប់ ថ្ងៃចន្ទ​ ទី២១ ខែមករា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ផ្ទះជួលមួយកន្លែង នៅតាមផ្លូវលំ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ ។

បើតាមសម្តីម្ចាស់ផ្ទះបានឲ្យដឹងថា មានជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចគាស់ទ្វារបន្ទប់ផ្ទះគេ ចូលលួចយកទ្រព្យសម្បត្តិ ចៃដន្យគាត់២នាក់ប្ដីប្រពន្ធ​ មកពីលក់ខ្ចៅវិញ ឃើញទ្វារបន្ទប់ចំហរ ក៏ទេីបស្រែកឆោឡោរឡើង​ថា​ “ចោរគាស់ផ្ទះៗ” ផ្អេីលជនសង្ស័យម្នាក់ ដែលកំពុង​រេីកកាយពេញក្នុងបន្ទប់ រកទ្រព្យសម្បត្តិនោះ ភ័យស្លន់ស្លោ​ ស្ទុះរត់ចេញមកក្រៅរត់គេចខ្លួន ស្របពេលកម្លាំងល្បាតប៉ុស្តិ៍នគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម កំពុងចេញល្បាតតាមភូមិសាស្ត្រនោះ បានមកដល់និងជួយអន្តរាគមន៍ព័ន្ធចាប់ ជនសង្ស័យដែលកំពុងរត់ចេញមកតាមផ្លូវជាតិលេខ២ រហូតតាមវាយខ្នោះ យកមកសាកសួរនៅស្នាក់ការប៉ុស្តិ៍ចាក់អង្រែក្រោមតែម្ដង។

លោក​អនុសេនីយ៍ឯក វុឌ្ឈ​ ផូសារវ័ន្ត​ នាយប៉ុស្តិ៍​ចាក់អង្រែក្រោម​ បានអោយដឹងថា​ ជនសង្ស័យឃាត់ខ្លួនបានមានឈ្មោះ ជុន ឡាំងហេង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភ្នំពេញ​។


ជនរងគ្រោះឈ្មោះ ចាន់ យឿន ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់ចំណុចកេីតហេតុខាងលើ មុខរបរលក់ខ្ចៅចំហុយ និងគ្រឿងម្ជូរ ។ បច្ចុប្បន្ន​បានដាក់ពាក្យបណ្ដឹងនគរបាលប៉ុស្តិ៍ប្ដឹង ជនសង្ស័យ ឲ្យសមត្ថកិច្ច​ចាត់ការតាមផ្លូវច្បាប់ ទោះបីជាសម្ភារៈមិនបានបាត់បង់ក៏ដោយ ។ (ម៉េង)

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here