ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ ជនជាតិចិន១៩នាក់ ត្រូវបានចៅក្រម២រូបចេញដីកា សម្រេចឃុំខ្លួនដាក់ពន្ធនាគារហើយ ពាក់ព័ន្ធនឹងបើកបនល្បែងស៊ីសងគ្មានច្បាប់ នៅក្រុងសៀមរាប។
ដីកាទី១ ចេញដោយ លោកស្រី គឹម សុគន្ធា ចៅក្រមស៊ីបសួរ ដីកាទី២ ចេញដោយ លោក ងួន ណារ៉ា ចៅក្រមស៊ីបសួរនៃ សាលាដំបូងខេត្តសៀមរាប ដីកាទាំង២ ត្រូវបានចោទប្រកាន់ជនត្រូវចោតពីបទ បើកបនល្បែងស៊ីសងដោយគ្មានច្បាប់។
គួររំលឹក កាលពី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ កម្លាំង សមត្ថកិច្ចនគរបាល បានឃាត់ខ្លួន ជនជាតិចិនទាំងសប្បុក នៅទីតាំងផ្សេងគ្នាដោយឃាត់ខ្លួន ជនប្រុសស្រីចំនួន២១នាក់ ក្នុងនោះស្រី៥នាក់ បញ្ចូនទៅសាកសួរ ពាក់ព័ន្ធការបើកបនល្បែងស៊ីសងគ្មានច្បាប់ នៅក្នុងទីតាំងផ្ទះជួល២កន្លែង ក្នុងភូមិ ភ្ញាជ័យ និងភូមិ តាភុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ក្រោយសាកសួរ ២នាក់មិនពាក់ព័ន្ធត្រូវបានដោះលែងឲ្យមានសេរីភាពវិញ ៕
ប្រភព៖ FB