ភ្នំពេញ៖ បន្ទាប់ពីសម្រេចចិត្តសាងផ្នួសបួសធ្វើជាព្រះសង្ឃ បានមិនប៉ុន្មានខែផង ទីបំផុតកាលពីព្រឹកថ្ងៃច័ន្ទ ទី៥ ខែសីហានេះ អតីតតារាកំប្លែងលោក តាក់ស៊ី ក៏បានសម្រេចចិត្តផ្សឹកលាចាកសិក្ខាបទវិញ ដោយសារតែមិនអាចទ្រាំទ្រនឹងរោគាប្រចាំខ្លួនបាន។
គួរឲ្យដឹងថា កន្លងមកលោកតាក់ស៊ី តែងតែក្រោកឈរឡើងតតាំងជាមួយនឹង ជំងឺទឹកផ្អែមរ៉ាំរ៉ៃជាប់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំ ដោយឡែកលើកនេះផងដែរ ដោយសារមិនអាចទ្រាំទ្រនឹងជំងឺធ្វើទុក្ខរើឡើងកាន់តែធ្ងន់ធ្ងរបាន ទើបធ្វើឲ្យអតីតតារាកំប្លែងប្រុសរូបនេះ សម្រេចចិត្តលាចាកសិក្ខាបទកាលពីព្រឹកមិញនេះ និងទទួលបានការជួយជ្រោមជ្រែង ពីខាងសំណាក់សមាគមសិល្បករខ្មែរ ដោយត្រូវបានគេបញ្ជូនលោកទៅសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យព្រះកុសមៈភ្លាមៗផងដែរ៕