កម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងអធិការស្រុកអង្គរជ័យ បានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យបានចំនួន ០៧ នាក់ និងដកហូតបានថ្នាំញៀនចំនួន ០៦ កញ្ចប់ (ធំ ០២ កញ្ចប់)

0
227

(ខេត្តកំពត) ៖ ថ្ងៃចន្ទ ០១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ១៥:៣០ នាទី កម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងអធិការស្រុកអង្គរជ័យ បានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ឋិតក្នុងស្រុកអង្គរជ័យ ។ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៧ នាក់ និងដកហូតបានថ្នាំញៀនចំនួន ០៦ កញ្ចប់ (ធំ ០២ កញ្ចប់) ។

១.ឈ្មោះ ទន់ សុភាក់ ភេទប្រុស អាយុ ២៩ ឆ្នាំ រស់នៅភូមិស្មោង ឃុំសំឡាញ ស្រុកអង្គរជ័យ ។
២.ឈ្មោះ ផូ សំផៅ ភេទប្រុស អាយុ ១៨ ឆ្នាំ នៅភូមិព្រៃស្គរ ឃុំប្រភ្នំ ស្រុកអង្គរជ័យ ។
៣.ឈ្មោះ ឡុង តារា ភេទប្រុស អាយុ ១៧ ឆ្នាំ នៅភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ។
៤.ឈ្មោះ គី តារា ភេទប្រុស អាយុ ១៧ ឆ្នាំ នៅភូមិពោធិ៍ ឃុំភ្នំកុង ស្រុកអង្គរជ័យ ។
៥.ឈ្មោះ ហែម ហត្ថា ភេទប្រុស អាយុ ២៨ ឆ្នាំ នៅភូមិព្រៃធំ ឃុំកំពង់ត្រឡាច ស្រុកអង្គរជ័យ ។
៦.ឈ្មោះ សឹង ជ្រាន់ ភេទប្រុស អាយុ ២៥ ឆ្នាំ នៅភូមិអូរក្រសា សង្កាត់អូរក្រសា ខេត្តកែប ។
៧.ឈ្មោះ មាស វណ្ណ ភេទប្រុស អាយុ ៣៥ ឆ្នាំ នៅភូមិអូរក្រសា សង្កាត់អូរក្រសា ស្រុកដំណាក់ចង្អើ ខេត្តកែប ។

បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធី ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពត

LEAVE A REPLY

Please enter your comment!
Please enter your name here