ស្រាយគំនុំ​ចាស់ បុរសម្នាក់​ទាញ​ពូថៅ​កាប់​ជនរងគ្រោះរបួសធ្ងន់ នៅស្រុក​សង្កែ

0
222

ខេត្តបាត់ដំបង៖ ស្រាយគំនុំ​ចាស់ បុរសម្នាក់​ទាញ​ពូថៅ​កាប់​ជនរងគ្រោះរបួសធ្ងន់ នៅស្រុក​សង្កែ ហេតុការណ៍​នេះ បានកើត​ឡើង​កាលពី​ល្ងាច​ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅ​ចំណុច​ក្រុម១៩ ភូមិ​អន្លង់​វិល ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង។

ជនសង្ស័យ បាន​យក​ពូថៅ​កាប់​ទៅលើ​ជនរងគ្រោះ ជាច្រើន​ពូថៅ បណ្តាល​ឲ្យ​របួសធ្ងន់ ភ្លាមៗនោះ​ត្រូវបាន​សមត្ថកិច្ច និង​ក្រុមគ្រួសារ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត។

តាមប្រភពមន្ត្រី​នគរបាល​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង១៨៖១០នាទី​ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅ​ចំណុច​ក្រុម១៩ ភូមិ​អន្លង់​វិល ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង មាន​ករណី​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស បង្កដោយ​ជនសង្ស័យ​ឈ្មោះ វង់ ដែន ភេទ​ប្រុស អាយុ២៨ឆ្នាំ រស់នៅ​ក្រុម១៩ ភូមិ ឃុំ​ខាងលើ បាន​ប្រើប្រាស់​ពូថៅ​កាប់ ទៅលើ​ជនរងគ្រោះ​ឈ្មោះ ណ​ក សល់ ភេទ​ប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា បណ្ដាល​ឲ្យ​របួសធ្ងន់​ម្នាក់ ត្រូវបាន​សមត្ថកិច្ច និង​ក្រុមគ្រួសារ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត។

ក្រោយ​កើតហេតុ​ជនសង្ស័យ បាន​ជិះ​ម៉ូតូ​រត់​គេចខ្លួនបាត់ តែ​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​ខេត្ត បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក ចុះ​ស្រាវជ្រាវ​ឈានដល់​ចាប់ខ្លួន​ជនសង្ស័យ​នៅ​ទៀបភ្លឺ​ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅផ្ទះ​ជនសង្ស័យ​តែម្តង ហើយ​បាន​បញ្ជូនមក​ការិយាល័យ​ជំនាញ​ស្នងការ​នគរបាល​ខេត្ត ដើម្បី​សាកសួរ​ចម្លើយ រួច​ក៏បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់៕

ប្រភព៖ Heng Ly

LEAVE A REPLY

Please enter your comment!
Please enter your name here