ឃាត់ខ្លួនបុរសម្នាក់ ក្រោយបង្កហិង្សា លើកុមារអាយុ៤ឆ្នាំបណ្តាលអោយបាក់ឆ្អឹងដងកាំបិតខាងស្តាំ នឹងរបួសពេញខ្លួន

0
204

ភ្នំពេញ ៖ កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ កម្លាំងនគរបាលខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ ក្រោយពីហិង្សាលើកុមារអាយុ០៤ឆ្នាំ ដោយប្រើអំបោស ខ្សែក្រវ៉ាត់ និងជើងវាយធាក់ បណ្តាឲ្យរបួស និងបាក់ឆ្អឹងដងកាំបិតខាងស្តាំ នៅចំណុចផ្ទះសង់ថ្មី ផ្លូវរថភ្លើង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យបង្កហិង្សាខាងលើ ​មានឈ្មោះ ប៉ែន ចាន់ត្រា អាយុ៣៤ឆ្នាំ មុខរបររត់ម៉ូតូកង់បី ជនជាតិខ្មែរ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវរថភ្លើង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ចំណែកកុមាររងគ្រោះឈ្មោះ ហ៊េល ទេវា ភេទប្រុស អាយុ៤ឆ្នាំ ស្នាក់នៅក្នុងបន្ទុក ជាមួយជនសង្ស័យខាងលើ (រងរបួសបាក់ឆ្អឹងដងកាំបិតខាងស្តាំ និងរបួសលើដងខ្លួន និងត្រូវជាក្មួយ) ។

មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា ឪពុកម្តាយក្មេងប្រុស ហ៊េល ទេវា លែងលះគ្នា ម្តាយកុមារ កន្លងមកក៏បានធ្វើបាបកូនៗនេះផងដែរ ឥលូវនេះគេចខ្លួនបាត់ហើយ។
ក្មេងប្រុសហ៊េល ទេវា និងបងស្រីបង្កើតម្នាក់ទៀត តែងតែនាំគ្នា លួចរត់ទៅរកឪពុកបង្កើតបែកចាន (ទោះមិនដឹងផ្ទះឪពុក នៅឯណាក៏ដោយ) ។


ពួកគេទាំងពីរ តែងតែត្រូវនគរបាលឃាត់ខ្លួន តាមផ្លូវបញ្ជូនមកផ្ទះនៅគោកឃ្លាង ខណ្ឌសែនសុខវិញ ព្រោះខ្លាចវង្វេង និងមានគ្រោះថ្នាក់ ដោយប្រការណាមួយ៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here