ភ្នំពេញ ៖ រថយន្តឡិចស៊ីសបុកម៉ូតូបណ្តាលអោយនារីវ័យក្មេងម្នាក់ដួលបោកក្បាលស្លាប់យ៉ាងអាណោចអធម័ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ២០១១ ចំណុចខាងលិចចំការព្រីង ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ស្រីមុំ ភេទស្រី អាយុ២០ឆ្នាំជាង មានស្រុកកំណើតនៅភូមិរកាកោង ស្រុកមុខកំពូល ខេត្តកណ្ដាល។
មុនពេលកើតហេតុគេឃើញរថយន្តឡិចស៊ីសមួយគ្រឿង មិនចាំពណ៌និងស្លាកលេខ ធ្វើដំណើរពីជើងទៅត្បូងក្នុងល្បឿនលឿនដូចហោះ ខណ:មកដល់ចំណុចកើតហេតុខាងលើបានដេញបុកម៉ូតូZOOMER-Xពណ៌សលាយទឹកក្រូច ស្លាកលេខដាច់បាត់ ជិះដោយនារីវ័យក្មេងម្នាក់ធ្វើដំណើរស្របគ្នានៅខាងមុខចំក្រោយពេញទំហឹងអូសទាំងម៉ូតូនិងនារីរងគ្រោះប្រមាណ២០០ម៉ែត្រ បណ្ដាលក្បាលបែកស្លាប់ក្នុងថ្លុកឈាម។
ភ្លាមៗនោះដែររថយន្តបង្កបានបន្ថែមល្បឿនបើករត់គេចបាត់ស្រមោលសូន្យឈឹង និងធ្លាក់កាងអក្សរឡិចស៊ីស ហើយបន្សល់ទុកនារីវ័យក្មេងនិងម៉ូតូគួរឲ្យសង្វេកណាស់។ សមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញមកវាស់វែងយកម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំសាច់ញាតិយកឯកសារមកនិងប្រគល់ជូនវិញ។ ចំណែកសពនារីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅស្រុកកំណើតយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ប្រភព៖ FB