ព្រៃវែង ៖ បុរសម្នាក់ផឹកស្រាស្រវឹង ហែលទឹកកាត់ទន្លេតូច បានពាក់កណ្តាលលិចបាត់ រំលងបានមួយថ្ងៃប្រទះ ឃើញសាកសពអណ្តែត ហេតុការណ៍នេះបានកើតឡើងនៅភូមិពន្លៃ(ឡ) ឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ។
ដើមហេតុហេតុ ជនរងគ្រោះបានមកចូលរួមក្នុងពិធីមង្គលការ នៅភូមិពន្លៃ(ឡ)ឃុំបាបោង ស្រុកពាមរក៍ លុះពេលចប់ពិធីជនរងគ្រោះស្រវឹងខ្លាំង ហើយបានហែលទឹកកាត់ទន្លេតូចពីកើតទៅលិច ដើម្បីទៅដេកនៅរោងចាំស្រូវប្រាំង ស្ថិតនៅភូមិបឹងក្អែក ឃុំពាមមានជ័យ បណ្តាលឲ្យលង់ទឹកស្លាប់។ លុះដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៧និង០០នាទី ប្រជាពលរដ្ឋបានឃើញសាកសពអណ្តែតទឹក ក៏បានរាយការណ៍មកសមត្ថកិច្ច។
ជនរងគ្រោះឈ្មោះ សុន ក្រឹម ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករ មានទីលំនៅ ភូមិត្បែង ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នភូមិបឹងក្អែក ឃុំពាមមានជ័យ ស្រុកពាមរក៏ ខេត្តព្រៃវែង។ សមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុដើម្បីពិនិត្យសាកសព។
ឆ្លងតាមការពិនិត្យសាកសពគ្រូពេទ្យមណ្ឌលសុខភាពបាបោង បានសន្និដ្ឋា ថាសាកសពឈ្មោះ សុន ក្រឹម ពិតជាស្លាប់ដោយសារការលង់ទឹកពិតប្រាកដមែន។ សាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ប្រភព៖ FB