ក្រោយបញ្ចប់កិច្ចប្រជុំ ក្រសួងវប្បធម៌ត្រៀមចាត់វិធានការតឹងរឹង លើការបញ្ចេញរូបភាពសិចស៊ីលិចលើ ខើចក្រោម នៅតាមបណ្តាញ Facebook

0
470

ភ្នំពេញ៖ ដើម្បីទប់ស្កាត់ការបញ្ចេញរូបភាពសិចស៊ីស្រើបស្រាលលើបណ្តាញសង្គមនោះ ក្រសួងវប្បធម៌បានបើកកិច្ចប្រជុំមួយ ដើម្បីចាត់វិធានការតឹងរឹង ទាំងសម្រាប់អ្នកក្នុងនិងក្រៅចង្កោមសិល្បៈ។ វិធានការនេះត្រូវបានគេដឹងថាដើម្បីលើក កម្ពស់សីលធម៌រស់នៅ លើកក​ម្ពស់វប្បធម៌ប្រពៃណីខ្មែរ។

​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈគ្រោងនឹងធ្វើការដាក់ពិន័យដោយ ផ្ទាល់មាត់ ជាលាយល័ក្ខណ៍អក្សរ និងផ្អាកសកម្មភាពសិល្បៈ ចំពោះបុគ្គលណាដែលបានបញ្ចេញ រូបភាពសិចស៊ីដែលប្រព្រឹត្តិផ្ទុយទៅនឹងក្រមសីលធម៌អ្នកសិល្បៈ ឬ បណ្តាលឲ្យមាន ព្យសនកម្ម(សេចក្តីវិនាស)ដល់សិល្បៈវប្បធម៌ ទំនៀមទម្លាប់និងប្រពៃណីជាតិ។ មិនទាន់មានការបញ្ជាក់នោះទេថាតើសិល្បករ តារាហ្វេសប៊ុក ឬអ្នកលក់ឡេនិយម បញ្ចេញសាច់ខ្ចីស្ទើតែស្រាតរូបណាទេ ដែលនឹងត្រូវបានក្រសួងធ្វើចំណាត់ការ។ ប៉ុន្តែ កន្លងមកមានទាំងអ្នកក្នុងនិងក្រៅចង្កោមសិល្បៈជាច្រើនបានបញ្ចេញរូបភាពបែបស្រើបស្រាលសិចស៊ី និងពាក្យសម្តីជ្រុលហួសហេតុបែបពាលាដែលនាំឲ្យមានការរិះគន់ច្រើនពី មហាជន។ ការបញ្ជាក់នេះបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាពិន័យ និង លើកសរសើរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកាលពីថ្ងៃទី០៦​ ខែសីហា​ ឆ្នាំ២០១៩​ នេះ​ក្រោម​វត្តមានលោកស្រី ភឿង​ សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។

លោកស្រីរដ្ឋមន្ត្រី​ បា​នសម្រេច​ការងារមួយ​ចំនួន​ដើម្បីទ​ប់ស្កាត់ការ​ចែកចាយ និងផ្សព្វផ្សាយរូបភាពអាសអាភាសជ្រុល​ និងការឡាយ​លក់ផលិតផល​អន​ឡា​ញ​ស្លៀកពាក់សិចស៊ីហួសហេតុ និងប្រើពាក្យអសុរោះ។ លោក ហេង ឡុង ប្រធានសមាគមសិល្បករស្ម័គ្រចិត្តជួយសង្គមដែលជាសមាជិកក្រុមប្រឹក្សាពិន័យ និងលើកសរសើរបានលើកឡើងដោយលោកបានគាំទ្រយ៉ាងពេញទំហឹងចំពោះ សេចក្តីសម្រេច​របស់​ក្រសួង​វប្បធម៌ ចំពោះការពិន័យនេះ។ ក្រៅតែអំពីការពិន័យ ក្រសួងក៏សម្រេចឲ្យមានការលើកសរសើរទាំងផ្ទាល់មាត់ បណ្ណសរសើរ មេដាយ សម្រាប់សិល្បករ និងមហាជនដែលបានចូលរួមចំណែកជួយ ក្នុងសកម្មភាព ទាក់ទង នឹងវិស័យវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីស្របតាមគោល នយោបាយជាតិផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here