អបអរសាទរ!!! កម្ពុជាទទួលពានរង្វាន់ស្ដង់ដាអាស៊ាន!

0
431

ជាមោទនភាពថ្មីមួយទៀតរបស់កម្ពុជា​ ដែលសេវាកម្មទេសចរណ៍​ ទទួលបានពានរង្វាន់ស្តង់ដាអាស៊ានក្នុងវេទិកាទេសចរណ៍អាស៊ានលើកទី៣៨​ ដែលរៀបចំនៅប្រទេសវៀតណាម។

ទី១​ សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ស្តង់ដាអាស៊ាន។ ក្នុងនោះមានសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង ខេត្តកោះកុង សហគមន៍ទេសចរណ៍បន្ទាយឆ្មារ​ ខេត្តបន្ទាយមានជ័យ និងសហគមន៍ទេសចរណ៍កំពង់ភ្លុក​ ខេត្តសៀមរាប។

ទី២ ផ្ទះស្នាក់ស្តង់ដាអាស៊ាន។ ក្នុងនោះមានផ្ទះស្នាក់បាណាណា​ក្នុងសហគមន៍ទេសចរណ៍រុនតាឯក​ ខេត្តសៀមរាប។ ផ្ទះស្នាក់តាំងងិន​ក្នុងសហគមន៍ទេសចរណ៍ជីផាត​ ខេត្តកោះ​កុង។ ផ្ទះស្នាក់ខឿនស្រីមុំក្នុងសហគមន៍ទេសចរណ៍​បន្ទាយឆ្មារ​ ខេត្តបន្ទាយមានជ័យ។ ផ្ទះស្នាក់ទន់សារិនក្នុងសហគមន៍ទេសចរណ៍កំពង់ឃ្លាំង​ ខេត្តសៀមរាប និងផ្ទះស្នាក់ឥសាន្តបុរី៥​ក្នុងសហគមន៍ទេសចរណ៍សំបូរព្រៃគុក​ ខេត្តកំពង់ធំ។

ទី៣​ សេវាស្ប៉ាស្តង់ដាអាស៊ាន។ ក្នុងនោះមានសេវាស្ប៉ា SO SPA with L’OCCITANCE សេវាស្ប៉ា SPA Temple សេវាស្ប៉ា Sunnaline SPA សេវាស្ប៉ា Jasmine SPA និងសេវាស្ប៉ា SPA at NAGA World។

ទី៤ បង្គន់អនាម័យសាធារណៈស្តង់ដាអាស៊ាន។ ក្នុងនោះមានបង្គន់អនាម័យសាធារណៈសួនសម្តេចក្រទ្បាហោម ស​ ខេង បង្គន់អនាម័យសាធារណៈសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង បង្គន់អនាម័យសាធារណៈគ្រឹះស្ថានអង្គរ បង្គន់អនាម័យសាធារណៈព្រះនាងប្រាជ្ញាបរមី និងបង្គន់អនាម័យសាធារណៈមណ្ឌលព័ត៌មានទេសចរណ៍៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here