រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវឲ្យពលរដ្ឋចូលរួម កាត់បន្ថយការ ជក់បារី ការស្រូបផ្សែងបារី នាំឲ្យគ្រោះថ្នាក់ដល់សុខភាព ធ្វើឲ្យប៉ះពាល់ដល់សុខភាពគ្រួសារ

0
308

(ភ្នំពេញ) រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវឲ្យពលរដ្ឋចូលរួម កាត់បន្ថយការ ជក់បារី ការស្រូបផ្សែងបារី នាំឲ្យគ្រោះថ្នាក់ដល់សុខភាព ធ្វើឲ្យប៉ះពាល់ដល់សុខភាពគ្រួសារ បាត់បង់ថវិកាគ្រួសារ និងធ្វើឲ្យរបួសរូបរាងកាយ -រងរបួសផ្លូវចិត្រ នៅក្នុងសង្គមជាតិ ។

ការអំពាវនាវបែបនេះ ក្នុងសិក្ខាសាលាស្តីអំពីការជក់បារីនៅទីសាធារណថ្នាក់ ដែលមានការចូលរួម ពីលោក អភិបាលខណ្ឌ ចៅសង្កាត់ មេភូមិ មេក្រុម និងពលរដ្ឋ ជាង២០០នាក់ មកចូលរួមស្ដាប់ ផល ប៉ះពាល់ គ្រោះថ្នាក់ដោយការប្រើប្រាស់បារី នៅសាលារាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពលោកជំទាវ កែវ សុពិសី អភិបាលរងរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នពេញ ។

លោកជំទាវ កែវ សុខពិសីបានមានប្រសាសន៍ថា ថ្នាំជក់គឺជាផលិតតែមួយគត់ ដែលធ្វើឲ្យអ្នកប្រើប្រាស់ ពាក់កណ្ដាលស្លាប់មុនអាយុកំណត់។ក្នុង១ឆ្នាំៗថ្នាំជក់បណ្ដាលឲ្យប្រជាពលរដ្ឋ ៨លាននាក់ស្លាប់ នៅលើពិភពលោកនិងជិត១ម៉ឺននាក់នៅកម្ពុជា។លោកជំទាវបន្តថាតាមលទ្ធផល នៃការស្ទង់មតិយុវជន ពាក់ព័ន្ធទៅនឹងតម្លៃបារី នៅឆ្នាំ២០១៧បានបង្ហាញថា យុវជនកម្ពុជា៥០% ចង់ឲ្យបារីមានតម្លៃទាប ចាប់ពី៦០០០រៀលទៅ១ម៉ឺនរៀល និង៥០%ទៀតចង់ឲ្យបារីមានតម្លៃ១ម៉ឺនរៀលឡើងទៅ ដើម្បី ជួយកាត់បន្ថយគ្រោះថ្នាក់ បណ្ដាលមកពីការជក់បារីនេះ។ ប៉ុន្តែទោះជាមានការតំឡើងពន្ធ លើផលលិតផលថ្នាំជក់កន្លងមកក៏ដោយ ក៏កម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមានអត្រាពន្ធ លើផលិតផលថ្នាំជក់ទាបបំផុតនៅក្នុងបណ្ដាប្រទេសអាស៊ានដែរ។

ដូច្នេះហើយចឹងការផលិតបារីឲ្យមានតំលៃទាបគឺអាចឲ្យក្រុមទាំង២នេះគាត់ចាប់ផ្តើមនៅពេលគាត់ញៀនប្រើប្រាស់ដំបូងហើយគាត់អាចក្លាយជាអ្នកញៀនបាន ចឹងនៅពេលប្អូនៗសាកល្បងម៉ាដើមពីរដើមដំបូង អាចធ្វើឲ្យប្អូនញៀនក្លាយជាអ្នកប្រើប្រាស់ទាំងអស់ហើយ ។ ធ្វើមេចក្រុមហ៊ុនបារីរក្សាតំលៃឲ្យនៅទាប។

យោងតាមទល្ហីករណ៍របស់អង្គការសុខភាពពិភពលោក និងធនាគារពិភពលោក ការតំឡើង ពន្ធលើផលិតផលថ្នាំជក់ និងធ្វើឲ្យវិធានការដ៏មានប្រសិទ្ធភាពមួយ ក្នុងការរួមចំណែកកាត់ បន្ថយហានីភ័យបណ្ដាលមកពីការប្រើប្រាស់ថ្នាំជក់និងធ្វើឲ្យកើនចំណូលពន្ធជាតិបានយ៉ាងក្រាសក្រែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here