នាយ​ឧត្តម​សេនី​យ៏ គន់ គី​ម ចុះ​ទៅ​បញ្ជា​ក្រុម​សង្គ្រោះ​711 ផ្ទាល់ ដល់​រូងភ្នំ​ហុង​ទឹក

0
323

ខេត្តបាត់ដំបង ៖ នាយ​ឧត្តម​សេនី​យ៏ គន់ គី​ម ជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ដឹកនាំ​ក្រុម​សង្គ្រោះ​៧១១ ចុះ​ទៅ​បញ្ជា​ផ្ទាល់​ដល់​កន្លែង​កើតហេតុ ដើម្បី​រក​វិធី​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ដែល​ជាប់​ក្នុង​រូងភ្នំ​ហុង​ទឹក ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ។

នៅ​វេលា​ម៉ោង​០៥​ល្ងាច​ថ្ងៃ​ទី​០៧ សីហា ២០១៩នេះ ឧ​ទ្ធ​ម្ភា​ចក្រកងកម្លាំង​កង​សង្គ្រោះ ​711​កងពលតូច​70 ចេញដំណើរ​ពី​ទីបញ្ជាការ​កងពល​ចោម​ចៅ​ បាន​ហោះ​មក​ដល់កន្លែងកើតហេតុហើយ ដើម្បី​បើក​ប្រតិបត្តិការ​ជួយ​សង្គ្រោះ ​បុរស​ម្នាក់​ដែល​កំពុង​ជាប់​ក្នុង​រូងភ្នំ ខណៈ​អាជ្ញាធរ​ពាក់ព័ន្ធ​កំពុងរងចាំទីនោះ​ព្យាយាម​សង្គ្រោះ​យ៉ាង​សស្រាក់​ផង​ដែរ​ ។


សូមជម្រាបថា បុរស​រង​គ្រោះ​មានឈ្មោះ ស៊ុម បូ​រ៉ា អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ទឹកថ្លា ឃុំ​អង្គរ​បាន​ស្រុក​សំពៅ​លូន ​ពេល​កំពុង​ឡើង​លើ​ជញ្ជាំង​ថ្ម​ ដើម្បី​កើប​អាចម៍​ប្រចៀវ​ ក៏​រអិល​ជើង​ធ្លាក់​មក​ជាប់​នឹង​ផ្ទាំង​ថ្ម​ រើខ្លួន​ពុំ​រួច​ នឹង​ជាប់​នៅ​ទីនោះ​ទាំង​ពី​ថ្ងៃ​ទី​០៤​ ខែសីហា​ ឆ្នាំ​២០១៩​ ពោល​គឺ​មាន​រយៈពេល​០៤​ថ្ងៃ​ ០៣យប់ហើយ​ បើ​គិត​មក​ទល់​នឹង​ថ្ងៃនេះ​។​

​ក្រោយ​បាត់​ខ្លួន​៣​យប់​៤​ថ្ងៃ​មក​ ក្រុម​គ្រួ​សារបាន​ប្តឹង​សមត្ថកិច្ច​មូលដ្ឋាន​ ដើម្បី​ជួយ​អន្តរាគមន៍​ និង​ក៏​បាន​នាំ​គ្នា​ដើរ​រក​ទៅ​តាម​ទីកន្លែង​ដែល​បុរស​នោះ​ធ្លាប់​បាន​ទៅ​ ដើរ​ប្រមូល​អាចម៍​ប្រចៀវ​ ហើយ​ក៏​បាន​ប្រទះ​ឃើញ​នៅ​រូងភ្នំ​មួយ​នា​ថ្ងៃ​ទី​០៧​ ខែសីហា​ ឆ្នាំ​២០១៩​នេះ​។​ តែ​ទោះ​យ៉ាងនេះ​ក្តី​ បុរស​រូប​នោះ​ នៅ​មិន​ទាន់​អាច​ជួយ​សង្គ្រោះ​យក​ចេញពី​រូង​ថ្ម​នោះ​បាន​នៅឡើយ​ដែរ​ ហើយ​ពេល​នេះ​សមត្ថកិច្ច​ ក៏​កំពុង​តែ​ជួយ​សង្គ្រោះ​។

LEAVE A REPLY

Please enter your comment!
Please enter your name here