ព្រឹកស្អែកនេះប្រធានាធិបតីស្រីលង្កា នឹងអញ្ជើញទស្សនាប្រសាទអង្គរវត្ត និងប្រសាទបាយ័ន នៅខេត្តសៀមរាប

0
305

ភ្នំពេញ៖ មានចំណាប់អារម្មណ៍ដូចគ្នាទៅនឹងប្រមុខរដ្ឋដទៃជាច្រើនទៀតដែរ នៅក្នុងដំណើរទស្សនកិច្ចផ្លូវ រដ្ឋរយៈពេល៤ថ្ងៃ របស់ លោក Maithripala Sirisena ប្រធានាធិបតីស្រីលង្កា គឺលោក និងភរិយានឹង អញ្ជើញទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន ដែលជាប្រាសាទដ៏ល្បីល្បាញរបស់ខ្មែរ នៅក្នុងទឹក ដីខេត្តសៀមរាប នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ ស្អែកនេះ។ការទស្សនាកម្សាន្តលើទឹកដីអង្គររបស់ លោកប្រធានាធិបតីប្រទេសស្រីលង្កា នឹងត្រូវអមដំណើរដោយ សម្តេចចៅហ្វាវាំង គង់ សំអុល រដ្ឋមន្រ្តីព្រះបរមរាជវាំង ដោយនឹងមានការទទួលស្វាគមន៍ពី យ៉ាងកក់ក្តៅពី ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប។

តាមផែនការ បន្ទាប់ពីទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទបាយ័នហើយនោះ លោកប្រធានាធិបតី នឹងត្រូវទទួលអាហារថ្ងៃត្រង់ រៀបចំដោយលោកអភិបាលខេត្ត ហើយនៅពេលរសៀល លោកនឹងអញ្ជើញ ទស្សនានៅសិប្បកម្មផលិតវត្ថុសិល្បៈ នៅខេត្តសៀមរាប មុននឹងត្រឡប់មករាជធានីភ្នំពេញ វិញ។

សូមបញ្ជាក់ថា ប្រធានាធិបតីស្រីលង្កា ឯកឧត្តម Maithripala Sirisena និងលោកជំទាវ បានអញ្ជើញ មកដល់ប្រទេសកម្ពុជា នៅវេលាម៉ោងជាង១១ព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ ដើម្បីបំពេញ ទស្សន កិច្ចផ្លូវរដ្ឋ រយៈពេល៤ ថ្ងៃចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ តបតាមការអញ្ជើញ របស់ព្រះ ករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងពេលបំពេញទស្សនកិច្ចនៅកម្ពុជាប៉ុន្មានថ្ងៃមកនេះ ឯកឧត្តមបានចូលគាល់ព្រះមហាក្សត្រ ចូលគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ បំពាក់កម្រងផ្កា នៅវិមានឯករាជ្យ ចូលរួមវេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់ ព្រមទាំងជួបពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here