សូមប្រជាពលរដ្ឋបន្តរការប្រុងប្រយត្ន័ !!!ក្រសួង​ធនធានទឹក ប្រកាស​ថា ខេត្ត​ព្រះ​សីហ​នុ​ ​ភ្លៀងនៅបន្តរ​ធ្លាក់​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត

0
325

ភ្នំពេញ ៖ មុន​នេះ​បន្តិច ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថ្មី​មួយទៀត ពី​បញ្ហា​អាកាសធាតុ​នៅ​កម្ពុជា ដោយ​បញ្ជាក់​ថា ដោយ​ឥទ្ធិពល​នៃ​ប្រពន្ធ​សម្ពាធ​ទាប និង​ខ្យល់មូសុង​និរតី​ខ្លាំង បណ្តាល​ឲ្យ​ខេត្ត​ជាប់មាត់​សមុទ្រ ពិសេស​ខេត្ត​ព្រះ​សីហ​នុ ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​ទៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត ។


គិត​មក​ត្រឹម​ថ្ងៃ​ទី​៩ សីហា ២០១៩​នេះ ខេត្តព្រះសីហនុ បរិមាណ​ភ្លៀង​សរុប​មាន​រហូត​ដល់ ៨១៤ មី​លី​ម៉ែត្រ និង​បន្ត​ធ្លាក់​ជា​បន្ត​ទៀត នេះ​ជា​ហេតុ​បណ្តាល​អោយ​មាន​ជំនន់​ទឹកភ្លៀង ធ្ងន់ធ្ងរ​កើត​មាន​ឡើង ។

ជាមួយ​គ្នា​នេះ ក្រសួង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ បន្ត​បង្កើន​ការ​យកចិត្តទុកដាក់ និង​ប្រុង​ប្រយ័ត្ន​ចំពោះ​តំបន់​សមុទ្រ ដែល​មាន​ភ្លៀង ខ្យល់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់​ៗ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here