ចង់រកថ្មីហើយប្លែកមែនទេ កំពតឋានសួគ៌ជាកន្លែងដែលអ្នកត្រូវការសម្រាប់លំហែរកាយនាពេលចុងសប្តាហ៍មែនទេ

0
1380

នៅខេត្តកំពតមាន រមណីយដ្ឋានថ្មីៗជាច្រើន ដែលទើបបង្កើតឡើង ហើយកំពុងរងចាំស្វាគមន៍ ភ្ញៀវទេសចរ ដែលទៅលេងនៅខេត្តមាត់សមុទ្រដ៏មានប្រជាប្រិយភាពមួយនេះ ក្នុងចំណោម រមណីយដ្ឋាន ទាំងនោះ រមណីយដ្ឋាន ផ្កាឈូករ័ត្ន ជារមណីយដ្ឋានថ្មីមួយយ៉ាងស្រស់ស្អាត ដែលកំពុងរងចាំភ្ញៀវទេសចរ ដែលទៅសម្រាកលំហែរកាយ ការសម្រាកបោះតង់នៅទីនោះ ដែលកំពុងមានការពេញនិយមខ្លាំងផងដែរ ។

រមណីយដ្ឋាន ផ្កាឈូករ័ត្ន ជាជម្រើសថ្មីមួយ និង កំពុងពេញនិយមពីសំណាក់ភ្ញៀវទេសចរ ដែលនិយមការបោះតង់ សម្រាកលំហែរកាយនៅលើទឹកដី ខេត្តកំពត ព្រោះនៅទីនោះ មានសួនច្បារយ៉ាងស្រស់ស្អាត អាកាសធាតុមាត់សមុទ្រ ប្រកបទៅដោយខ្យល់អាកាសល្អបរិសុទ្ធ គួរជាទីមនោរម្យ ក្រៃលែង ។ រមណីយដ្ឋាន ផ្កាឈូករ័ត្ន មានទីតាំងស្ថិតនៅក្នុង ភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ មានចម្ងាយប្រមាណជា ៦ គីឡូម៉ែតពីក្រុងកំពត ។

រមណីយដ្ឋាន ផ្កាឈូករ័ត្ន ជាទីប្រជុំទៅដោយគម្រោងអភិវឌ្ឍន៍ធំៗជាច្រើន ដូចជា ផ្ទះស្នាក់លំហែរកាយ កន្លែងបោះតង់ និង សកម្មភាពកម្សាន្តផ្សេងៗជាច្រើនទៀត ។ រមណីយដ្ឋាន ផ្កាឈូករ័ត្ន គឺ ហុំព័ន្ធទៅដោយដៃសមុទ្រ ភ្នំ និង មានសួនលំហែរលើទឹកផងដែរ ហើយកាន់តែពិសេសទៅទៀតនោះគឺ មាន ផ្កាចម្រុះពណ៌យ៉ាងស្រស់ស្អាត រងចាំស្វាគមន៍ភ្ញៀវទេសចរ ។ បើភ្ញៀវទេសចរចាប់អារម្មណ៍ចង់ទៅកម្សាន្តនៅរមណីយដ្ឋាន ផ្កាឈូករ័ត្ន

LEAVE A REPLY

Please enter your comment!
Please enter your name here