អភិបាលរាជធានី៖ ប្លង់រឹង១៥៣គ្រួសារ គឺជាអភិវឌ្ឍ ពីតំបន់ដែលមានភក់ជ្រំ ទៅជាផ្លូវបេតុង និងផ្ទះថ្ម

0
380

(ភ្នំពេញ) បងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្តោយប្រឡាយស្ទឹងមានជ័យ  គាត់បានទន្ទឹងរង់ចាំជា យូណាស់បមកហើយ ចំពោះក្តីសុបិន្តមួយ តែមកដល់ពេលនេះក្តីសុបិន្តនេះ បានក្លាយជាការពិត១០០ ភាគរយហើយ នោះគឺបងប្អូនប្រជាពលរដ្ឋដែល រស់នៅតំបន់មិនរៀបរយ នេះចំនួន១៥៣គ្រួសារ បានទទួលប្លង់ដីកម្មសិទ្ធិមាត់ប្រឡាយស្របច្បាប់ ក្នុងចំណោមប្រជាពរដ្ឋជាង៥០០គ្រួសារទៀត ដែលនឹងត្រូវប្រគល់ជូនជាបន្តបន្ទាប់ទៀត។

នាព្រឹកថ្ងៃទី១២ មករា ឆ្នាំ២០១៩នេះ នៅក្នុងបរិវេណវត្តស្ទឹងមានជ័យ ក្រោមមានវត្តឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌមានជ័យ និងប្រជាពលរដ្ឋជិត២០០នាក់ផងដែរ នោះបានប្រគល់នេះជូនពួកគាត់។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីមានការ យកចិត្ត ទុកដាក់ណាស់ ចំពោះបងប្អូនប្រជាពលរដ្ឋ មិនថារស់នៅតំបន់ណាក៏ដោយ។ ជាក់ស្តែង សម្រាប់ពេលនេះ គឺយើងពិតជាបានឃើញជាក់ ស្តែងតាមរយៈការប្រគល់កម្មសិទ្ធិ ដីធ្លីជូន ប្រជាពលរដ្ឋដែលរស់ នៅតាមប្រឡាយស្ទឹងមានជ័យនេះ។

ឯកឧត្តមបានផ្តាំផ្ញើរ ទាំងអាជ្ញាធរនិងអាជ្ញាធរត្រូវនៅជាមួយគ្នាទៅវិញទៅមក មានន័យថា ប្រជាពលរដ្ឋ ចង់បានអីយើងត្រូវជួយពួកគាត់ ហើយប្រជាពលរដ្ឋក៏ត្រូវសហការជាមួយអាជ្ញាធរវិញដែរ ក្នុងកិច្ចការងារ អភិវឌ្ឍន៍និងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ជាដើម។

ឯកឧត្តម បញ្ជាក់ថា តំបន់នេះពីមុនចង្អៀតរកផ្លូវ ឬច្រកចូលផ្ទះសឹងតែមិនបានផងតែពេលនេះមានផ្លូវ មានភ្លើងអគ្គិសនី មានទឹកស្អាតប្រើប្រាស់ ហើយពិសេសថែមទៀតនោះ ប្រជាពលរដ្ឋក្រោយពីរាជរដ្ឋាភិ បាលប្រទានកម្មដីមាត់ប្រឡាយជាកម្មសិទ្ធិ ប្រជាពលរដ្ឋបានសាងសង់ផ្ទះជាច្រើនជាន់ ។ ដែលនេះពិតជាបានបង្ហាញអោយឃើញពីការរស់នៅប្រកបដោយផាសុខភាព ដែលខុសពីការរស់នៅពីពេលមុខឆ្ងាយដូចមេឃនិងដី ។ ចំពោះមុខរដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តការងារ នេះទៅកន្លែងផ្សេងទៀត ។

ឯកឧត្តមអភិបាលបានបានបន្ថែមទៀតថា ការប្រទានកម្មនេះ គឺធ្វើឡើងក្រោយពីមន្ត្រីជំនាញ និងអាជ្ញាធរ សិក្សាទៅមើលឃើញថា យើងអាចស្ថាបនាប្រឡាយថ្មី ហើយអាចរំដោះទឹកបាន ទើបយើងប្រទានកម្ម ជូនបងប្អូនប្រជាពលរដ្ឋនៅទីនេះ។ បងប្អូនប្រជាពលរដ្ឋទាំង១៥៣គ្រួសារ បានរើអីវ៉ាន់ពីក្រោមស្ពាន មកនៅលើដីកម្មសិទ្ធិស្របច្បាប់ហើយ ដើម្បីអោយប្រជាពលរដ្ឋ ជំហានទី២ចូលមកស្នាក់នៅបន្តជា តំណាក់ កាលៗ រហូតការដ្ឋានស្ថាបនាប្រឡាយទាំងមូលត្រូវបានបញ្ចប់។

គួរបញ្ជាក់ថា នៅតំបន់ស្ទឹងមានជ័យ រដ្ឋបាលរាជធានី បាននឹងកំពុងស្ថាបនា ប្រឡាយស្ទឹងមានជ័យ មានប្រវែង១៣៩៨ម៉ែត្រ ដោយចាក់បេតុងបុកស៊ីផាយ ទទឹង៨ម៉ែត្រ ហើយគម្រោងនេះ ត្រូវបានបែងចែកជា៤តំណាក់កាល ។ ក្នុងនោះតំណាក់កាលទី១ មានប្រវែង៣២៦ម៉ែត្រ សងខាងប្រឡាយ សរុបប្រវែង៦៥២ម៉ែត្រ ហើយក្នុងជំហានទី១នេះ រដ្ឋបាលរាជធានីបានសម្រេច ចាប់ឆ្នោតប្រគល់ដីជូន ប្រជាពលរដ្ឋដែលរស់នៅលើប្រឡាយនេះ១៥៣គ្រួសាររួចហើយដែរ កាលពីប៉ុន្មានខែមុននេះ ។

ប្រឡាយស្ទឹងមានជ័យដែលរដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងធ្វើការអភិវឌ្ឍនេះឆ្លងកាត់ខណ្ឌចំនួន២ គឺខណ្ឌមានជ័យនិងខណ្ឌសែន សុខ ដែលមានប្រជាពលរដ្ឋរស់នៅ និងរងផលប៉ះពាល់ ប្រឡាយនេះ ចំនួន៥៦២គ្រួសារ ហើយប្រជាពលរដ្ឋទាំងអស់នេះនឹ ងទទួលបានដីទំហំ៤គុណ និង៦ម៉ែត្រជាកម្មសិទ្ធិ ស្របច្បាប់នៅហ្នឹងកន្លែងតែម្តង។

ប្រឡាយស្ទឹងមានជ័យ បានដើរតួយ៉ាងសំខាន់ ក្នុងការនាំទឹកទំលាក់ចូលទៅបឹងទំពុន។ ជាគម្រោងតួប្រឡាយស្ទឹងមានជ័យមានទំហំ៨ម៉ែត្រ ចិញ្វើម២ ម៉ែត្រ សាងសង់ផ្លូវបេតុងទទឹង៦ម៉ែត្រ ផ្លូវមុខផ្ទះ៥ម៉ែត្រ ដីនៅសល់មុខផ្ទះ១ម៉ែត្រកន្លះនិងក្រោយផ្ទះកន្លះម៉ែត្រ៕

 

រូបភាពចាស់នៅស្ទឹងមានជ័យ

 

LEAVE A REPLY

Please enter your comment!
Please enter your name here