ទឹកភ្លៀងបានបន្តគំរាមកំហែងផ្លូវជាតិលេខ៤ និងលេខ៤៨ ដែលបង្កអោយច្រោះចញ្ចើម និងខូចតួថ្នល់

0
814

នាថ្ងៃទី ០៩ សីហា ឆ្នាំ២០១៩ ផ្លូវជាតិលេខ៤ និងលេខ៤៨បានរងគ្រោះដោយសារភ្លៀងធ្លាក់ជោកជាំច្រើនថ្ងៃជាប់ៗគ្នា បណ្ដាលឲ្យផ្នែកមួយចំនួននៃ ផ្លូវជាតិលេខ៤ និងលេខ៤៨ ទទួលរងគ្រោះ។

ក្នុងនោះផងដែរ ផ្លូវជាតិលេខ៤ ចំណុច​ PK173-174 រងគ្រោះដោយទឹក​ភ្លៀង​បាន​ហូរ​កាត់​ផ្លូវ​ កំពស់​លិច​ប្រមាណ​10-15Cm នឹង​បង្កឲ្យ​ច្រោះ​ចិញ្ចេីម​ និង​ខូចផ្ទៃមួយ​ចំនួន ដែលតម្រូវឲ្យក្រុមការងារ បាន​ត្រៀម​​ និងដាក់ បាវ និង​ដី​ខ្សាច់​ សំរាប់​ជួយទប់បន្ថយ​កំលាំង​ទឹក​ហូរ​ ដែល​នាំច្រោះបាក់ចិញ្ចេីម​។ បេីភ្លៀង​នៅ​បន្តធ្លាក់​ឥត​ឈប់បែបនេះ​ ចំណុច​មួយ​ចំនួន​ទៀត​ ក៏នឹង​អាច​រងនូវជន់លិចផងដែរ។

ចំណែក ផ្លូវជាតិលេខ៤៨ ចំណុច​ PK131-132 ទឹក​ភ្លៀង​ហូរ​លើភ្នំកាត់​ផ្លូវ​ បង្ករអោយ​ច្រោះ​ចិញ្ចេីម​ និង​ខូចផ្ទៃកៅស៊ូ(តួថ្នល់)។ ​ ក្រុមការងារបាន​ចល័ត Excavator និងត្រៀម​បាវ​ និង​ដី​ខ្សាច់​ និងបានកាយផ្លូវរំដោះទឹក សំរាប់​ជួយទប់​បន្ថយ​កំលាំង​ទឹក​ហូរ​ ដែល​នាំច្រោះបាក់ចិញ្ចេីម​ និងតួថ្នល់ ។

បច្ចុប្បន្ននេះ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ក្នុងការទប់ស្កាត់ ដោះស្រាយ និងជួសជុលបន្ទាន់ ដើម្បីសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋ។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងសូមយោគយល់អធ្យាស្រ័យទាំងអស់គ្នា។

LEAVE A REPLY

Please enter your comment!
Please enter your name here