ទេសភាពដ៏ល្អស្អាតគួរឱ្យគយគន់នៅឧទ្យានជាតិគិរីរម្យ នាពេលចុងសប្តាហ៍នេះ

0
838

សម្បូណ៌ទាំងធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ និងមាន តំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់ស្អាតជាច្រើនជាទីទាក់ ទាញភ្ញៀវទេសចរទាំងឡាយ។ កំណើនសត្វពបរៃ កំណើនគម្របព្រៃឈើគឺដោយសារតែការងារការពារនិងអភិរក្សធនធានធម្មជាតិដែលរាជរដ្ឋាភិបានដាក់ចុះទទួលបានប្រសិទ្ធភាពខ្ពស់ ទប់ស្កាត់បាននូវការបំផ្លិចបំផ្លាញព្រៃខុសច្បាប់ ការរុករានទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ និងទប់ស្កាត់ និងបង្ក្រាបបានប្រកបដោយប្រសិទ្ធភាពនូវការបរបាញ់ខុសច្បាប់។

បច្ចុប្បន្ននេះ ប្រព័ន្ធតំបន់ការពារធម្មជាតិ រួមមានតំបន់ការពារធម្មជាតិចំនួន និងរបៀងអភិរក្សជីវៈចម្រុះសរុបជិត ៦០ កន្លែងមានផ្ទៃដីទំហំ ៧, ៥ លានហិកតា ស្ថិតនៅក្រោមការគ្រប់គ្រង ការពារ និងអភិរក្សរបស់ក្រសួងបរិស្ថាន។ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថានបានចាត់វិធានការចាំបាច់នានាដើម្បីការពារនិងអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់តទៅទៀត។

ក្រសួងបរិស្ថានបាននិងកំពុងខិតខំធ្វើការកំណត់តំបន់គ្រប់គ្រងក្នុងតំបន់ការពារធម្មជាតិ រួមមាន «តំបន់ស្នូល តំបន់អភិរក្ស តំបន់ប្រើប្រាស់ដោយចីរភាព និងតំបន់សហគមន៍» បោះបង្គោលកំណត់​ព្រំតំបន់ការពារធម្មជាតិ រៀបចំផែនការគ្រប់គ្រងតំបន់ការពារធម្មជាតិ ទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដោះស្រាយ​ទំនាស់ដីធ្លី សហការចុះបញ្ជីដីធ្លី និងរៀបចំផែនទីសម្រាប់​​ការគ្រប់គ្រងនិងប្រើប្រាស់ដីធ្លី ដូចជា ដីលំនៅដ្ឋាន ដីសមូហភាពជនជាតិ​ដើមភាគតិច សម្បទានដី​សេដ្ឋ​កិច្ច​ សម្បទានដី​សង្គមកិច្ច និងតំបន់ការពារធម្មជាតិ​ ក៏ដូចជាសម្រាប់ការកំណត់ និងបង្កើតតំបន់ការពារធម្មជាតិថ្មីៗបន្ថែមទៀត៕ប្រភពfb

LEAVE A REPLY

Please enter your comment!
Please enter your name here