សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ ជូនប្រធានាធិបតីស្រីលង្កា

0
254

នៅល្ងាច ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចូលរួមក្នុងពិធី លៀងសាយភោជន៍ជូន លោក Maithripala Sirisena ប្រធានាធិបតីស្រលង្កា និងលោកជំទាវ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃនៅក្នុងប្រទេសកម្ពុជា។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៣ថ្ងៃរបស់ លោកប្រធានាធិបតីស្រីលង្កា មកកាន់ប្រទេសកម្ពុជានាពេលនេះ គឺបានពង្រឹងនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ រវាងប្រទេសទាំងពីរអោយកាន់តែល្អប្រសើរោឡើងថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here