ការបោះឆ្នោតក្រុមប្រឹក្សារាជធានី.ខណ្ឌ នឹងប្រព្រឹត្តទៅនៅ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ខាងមុខនេះ

0
827

(ភ្នំពេញ) ក្រុមប្រឹក្សារាជធានីភ្នំពេញអណត្តិទី២ បានបើកកិច្ចប្រជុំសាមញ្ញ លើកទី៥៦ បានបើកកិច្ចប្រជុំរបស់ខ្លួន នាព្រឹកថ្ងៃទី១០មករា ដោយមានការចូលរួមពីឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញ និងមានវត្តមានសមាជិក សមាជិកាក្រុមប្រឹក្សាទាំង២១រូប។

ឯកឧត្តម ម៉ប់ សារិន បានជំរុញឲ្យសមាជិក សមាជិកា ក្រុមប្រឹក្សារាជធានីភ្នំពេញ និងផ្នែកពាក់ព័ន្ធ ពិនិត្យឆ្លងរបាយការណ៍ និងបូកសរុបការងារសំខាន់ៗ ចុងក្រោយ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី២ នៅពេលការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខណ្ឌ អាណត្តិទី៣ នឹងចាប់ធ្វើនៅថ្ងៃទី២៩ឧសភា ឆ្នាំ២០១៩ខាងមុខ។ សមាជិក សមាជិកា ក្រុមប្រឹក្សា បានស្តាប់របាយការណ៍ដ៏វែង ដែលអានដោយលោកសេង វណ្ណៈ នាយករដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីលទ្ធផលការងារ ក្នុងអណត្តិទី២ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ក៏ដូចជាការតម្រង់ទិសការ ងាររបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ ក្នុងការបំពេញភារកិច្ច របស់ខ្លួនឲ្យកាន់តែល្អប្រសើរ សម្រាប់អណត្តិទី៣ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ។

សមាជិកក្រុមប្រឹក្សាលោកវេង ថៃ បានលើកសំណូមពរ ពីការលើកទឹកចិត្តដល់ មន្ត្រីដែលបំពេញការងារបានល្អ និងការដាក់ពិន័យ ដល់មន្ត្រីអសកម្ម។ ជាមួយគ្នា នេះយើងក៏គួររៀបចំ ឲ្យមានចលនាប្រឡងប្រណាំង ដូចវិស័យទេសចរ ដែលនៅអង្គភាព និងការិយាល័យច្រកចេញចូលតែមួយ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និងឲ្យមន្ត្រីច្រកប្តូរអកប្បកិរិយា មិនល្អចេញ និងបង្កើនការយកចិត្តនឹងការងារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here