បុរសម្នាក់កាប់ដើមឈើក្នុងចំការ មិនប្រយត្ន័ បណ្តាលអោយរលំសង្កត់ខ្លួនឯងស្លាប់នៅស្រុកកែវសីមា

0
221

ខេត្តមណ្ឌលគិរី ៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី ៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចក្នុងដីចំការស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

ជនរងគ្រោះឈ្មោះ យាង ណាង ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករមានស្រុកកំណើតសង្កាត់ជ្រៃ ក្រុងព្រៃវែងខេត្តព្រៃវែង បច្ចុប្បន្ន ស្នាក់នៅភូមិ អូរអាម ឃុំ ស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

កម្លាំងជុំនាញ របស់អធិការដ្ធានស្រុកកែវសីមា បានត្រួតពិនិត្យរួថាពិតជាស្លាប់ដោយសារដើមឈើរលំដួលសង្កត់លើពិតប្រាកដមែន ហើយក៏បានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ផងដែរ ៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here