ជនសង្ស័យ២នាក់ ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ដ្រី​ម្នាក់​បានសម្រេច តែរត់គេចមិនបានសំរេច

0
252

ភ្នំពេញ៖ កាលពី​វេលា​ម៉ោង ៩ និង៣០នាទី​យប់​ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ ជនសង្ស័យ២នាក់​បានធ្វើ​សកម្មភាព​ឆក់​កាបូប ពី​ស្ដ្រី​ម្នាក់​បានសម្រេច ក៏ត្រូវ​សមត្ថកិច្ច​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​សមត្ថកិច្ច​ប៉ុ​ស្ថិ៍​នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​ទី២ ឃាត់ខ្លួន​បានភ្លាមៗ នៅ​ចំណុច​ភូមិ​ព្រែក​ទាល់១ សង្កាត់​ស្ទឹងមានជ័យ​ទី២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ទី១ឈ្មោះ សួស ឡុង ភេទ​ប្រុស​អាយុ១៨ ឆ្នាំ​មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ម្ដុំ​ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ និង​ទី២ឈ្មោះ គីម បញ្ញា ភេទ​ប្រុស​អាយុ២០ ឆ្នាំ​មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ម្ដុំ​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ។

មុនពេល​កើតហេតុ​ស្ត្រី​ធ្វើដំណើរ​តាម​បណ​ម​តោ​យ​ផ្លូវ​មុនី​រ៉េត ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ខណៈ​មកដល់​ចំណុច ជិត​ស្ដុ​ប​ផ្សារ​ដើម​គរ ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​ស្រាប់​តែមាន​ជន​ជនសង្ស័យ២នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​ឌ្រី​ម ពណ៌​ក្រហ ម​ដែល​ពាក់ ស្លាក​លេខ​ភ្នំពេញ 1HF-9681 បានធ្វើ​សកម្មភាព​ឆក់​កាបូប​បានសម្រេច ភ្លាមៗនោះ​ជនសង្ស័យ​ក៏បាន​ជិះ​ម៉ូតូ​រត់គេចខ្លួន ប៉ុន្ដែ​ត្រូវ​សមត្ថកិច្ច​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ដេញតាម​ក្រោយ លុះ​មក ដល់​ចំណុច​ភូមិ​ព្រែក​ទាល់​ទី១ សង្កាត់​ស្ទឹងមានជ័យ​ទី២ ក៏​ជួប​ជាមួយ​កម្លាំង​សមត្ថកិច្ច​ប៉ុស្ដិ៍​ស្ទឹងមានជ័យ​ទី២ កំពុង​ល្បាត​ពួនស្ទាក់​ចាប់​បទល្មើសផ្សេងៗក្នុងភូមិ​សាស្ដ្រ ក៏បាន​សហការគ្នា​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង២នាក់ភ្លាមៗ យកមក​កាន់​ប៉ុស្ដិ៍​ស្ទឹងមានជ័យ​ទី២ ដើម្បី​សួរនាំ ៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here