ចម្លែក! ជាប់ក្នុងលូជាង១០ថ្ងៃហេីយ សំណាងស្រែកហៅគេឲ្យជួយ​ ចៃដន្យមានម៉ូតូឌុបជិះយឺតៗលឺ​ក៍…

0
254

ភ្នំពេញ៖ មានហេតុការណ៏ភ្ញាក់ផ្អើលមួយ ដោយបុរសម្នាក់សង្ស័យថា មានសតិមិនប្រក្រតី បានចូលទៅសម្ងំ ជាប់នៅក្នុងលូជាច្រើនថ្ងៃ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកដំណើតាមដងផ្លូវ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ទល់មុខផ្ទះឧកញ្ញា ថៃ ប៉ុនរ៉ុង ផ្លូវព្រះមុនីរ៉េត សង្កាត់ទំនប់ទឹក ខណ្ឌចំការមន​ ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមផ្លូវបានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានជិះម៉ូតូ ឆ្លងកាត់ទីនោះ ស្រាប់តែឭសំលេងបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ បានស្រែកហៅពីក្នុងលូ និងលើដៃខ្វៃៗឲ្យជួយ ស្របពេលនោះដែរ ពួកគាត់ក៏បានឈប់ម៉ូតូរកមើលក្នុងលូ ស្រាប់តែឃើញបុរសម្នាក់នោះ សម្ងំនៅក្នុងលូ មិនដឹងតាំងពីពេលណានោះទេ បន្ទាប់ពីឃើញហេតុការណ៍នេះហើយ បងប្អូនប្រជាពលរដ្ឋដែលនៅក្បែរនោះ បាននាំគ្នាគាស់គំរបលូ ដើម្បីបើកឲ្យបុរសរូបនោះចេញមកក្រៅ។

បន្ទាប់ពីបានចេញពីក្នុងលូចេញមកក្រៅហើយ បុរសរូបនោះ ហាក់បីដូចនិយាយ វង្វេងវង្វាន់ថា រូបគេបានចូលទៅក្នុងលូ អស់រយៈពេល១០ថ្ងៃមកហើយ ហេីយរាល់ពេលឃ្លានគឺគាត់ផឹកតែទឹកលូធ្វើជាអាហារ ។

ក្រោយពេលកើតហេតុ បុរសរូបនោះ ត្រូវបានខាងមន្ទីរសង្គមកិច្ច បានមកទទួលយកទៅស្នាក់នៅមួយយប់សិន ។ ប្រជាពលរដ្ឋដែលឃើញហេតុការណ៍នាំគ្នាឆ្ងល់ថា មិនដឹងជាបុរសរូបនេះ ចូលតាមប្រហោងលូពីណាមកទេ ព្រោះក្បាលរ៉ឺហ្គែលូតូចមិនអាចចូលចុះទេ៕

(មានវិដេអូ)

ប្រភព៖  ម៉េង អ្នកសារព័ត៌មាន អត់លុយ

LEAVE A REPLY

Please enter your comment!
Please enter your name here