កំពង់ស្ពឺ ៖ រថយន្ដដឹកថ្មភ្នំលេីទម្ងន់ច្បាប់កំណត់មួយគ្រឿងបានបង្កការភ្ញាក់ផ្អេីលទាំងព្រឹកនៅលេីផ្លូវជាតិលេខ ៤ ត្រង់ចំណុចស្ពានផ្សាកំពង់ស្ពឺ មុខធនាគារABA បណ្ដាលមកពីការរបូតកង់រត់ចេញពីរថយន្ដ ហេីយរថយន្ដបានរេចង្កូតឡេីងទៅប៉ះដៃស្ពានបម្រុងធ្លាក់តែសំណាងល្អបានបង្កាន់ស្ពានរឹងមាំល្អ ។
រថយន្ដបង្កមានស្លាកលេខ ចង្កូតស្ដាំ PP 2652 ម៉ាក Hino ក្បាលពណ៌ខៀវ ទ្រុងពណ៌ប្រផេះ មានអក្សរសំគាល់ X12 បិតLogo មន្ទីរសាធារៈណការក្រុង ដឹកថ្ម2×3 អ្នកបេីកបរមិនត្រូវបានស្គាល់ឈ្មោះទេ ក្រោយហេតុនេះអ្នកបេីកបរបានគេចខ្លួនមិនទទួលខុសត្រូវ ហេីយសមត្ថកិច្ចនគរបាលចរាចរណ៍ខេត្ដ សហការជាមួយអាជ្ញាធរក្រុងច្បារមនយកមករក្សាទុកបណ្ដោះអាសន្ននៅរដ្ឋបាលក្រុងច្បារមន ដេីម្បីដោះស្រាយផលប៉ះពាល់សងសំណងនិងពិនិត្យតាមផ្លូវច្បាប់ទ្រព្យសម្បត្ដិសាធារណៈ។
សូមបញ្ជាក់ថា រថយន្ដដឹកថ្មនេះជាប្រភេទរថយន្ដ កែឆ្នៃនៅក្នុងស្រុកដោយជាងបានកែប្ដូរកង់ ប្ដូរបុង បន្ថែមទ្រុងបែនដឹកខុសពីលក្ខណៈបច្ចេកទេស ហេីយជាប្រភេទរថយន្ដគ្មានពន្ធនាំចូលទៀតផង នាំចូលលក្ខណៈគ្រឿងបន្លាស់រួចអាចយកមកបង្គំចូលគ្នា ចេញជារថយន្ដតែម្ដង ហេតុនេះហេីយទេីបការដឹកធ្ងន់បណ្ដាលអោយដាច់កង់រត់ចោលរថយន្ដតែម្ដង សំណូមពរអោយគ្រប់ជំនាញមេត្ដាពិនិត្យលក្ខណៈបច្ចេកទេសរថយន្ដប្រភេទនេះផង ពិសេសថ្មីៗនេះ ក្នុងសន្និបាទក្រសួងឯកឧត្តមស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការបានប្រកាសនិងចាត់វិធានការចំពោះយានដ្ឋានកែឆ្នៃ ផ្សាតទ្រុងបន្ថែមចាត់វិធានការផ្លូវច្បាប់ជាដាច់ខាត៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ PL